វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ជាមួយ WIPO សាធារណរដ្ឋបារាំង និងអង្គការយូណេស្កូ

(VOVWORLD) - វៀតណាម ត្រៀមខ្លួនជាស្រេច ចូលរួមអនុវត្តន៍គំនិតផ្តួចផ្តើមរួមគ្នារបស់ WIPO ក្នុងការជួយឧបត្ថម្ភគាំទ្រគ្នាស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ សម្របសម្រួលភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីកម្មសិទ្ធិបញ្ញា និងនវានុវត្តន៍។
វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ជាមួយ WIPO សាធារណរដ្ឋបារាំង និងអង្គការយូណេស្កូ - ảnh 1ពិធីបើកឆ្នាំអន្តរជាតិអំពីវិទ្យាសាស្ត្រមូលដ្ឋាន (ប្រភព៖ baotintuc.vn)

ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៤ កក្កដា ដោយបានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលោក Huynh Thanh Dat បានដឹកនាំគណៈប្រតិភូក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចការងារជាមួយដៃគូនានានៅសាធារណរដ្ឋបារាំង ចូលរួម ពិធីបើកឆ្នាំអន្តរជាតិអំពីវិទ្យាសាស្ត្រមូលដ្ឋានដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលរៀបចំឡើងដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌អង្គការសហប្រជាជាតិ (យូណេស្កូ) ចូលរួម និងថ្លែងមតិនៅក្នុងសម័យប្រជុំលើកទី ៦៣ នៃ មហាសន្និបាតអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) នៅទីក្រុងហ្សឺណែវប្រទេសស្វីស។

ក្នុងជំនួបធ្វើការជាមួយអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) លោក Daren Tang នាថ្ងៃទី ១៣ ខែកក្កដា និងថ្លែងក្នុងសម័យប្រជុំលើកទី ៦៣ នៃមហាសន្និបាត WIPO នាថ្ងៃទី ១៤ ខែកក្កដា លោករដ្ឋមន្ត្រី Huynh Thanh Dat បានសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិក WIPO វៀតណាម ត្រៀមខ្លួនជាស្រេច ចូលរួមអនុវត្តន៍គំនិតផ្តួចផ្តើមរួមគ្នារបស់ WIPO ក្នុងការជួយឧបត្ថម្ភគាំទ្រគ្នាស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ សម្របសម្រួលភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីកម្មសិទ្ធិបញ្ញា និងនវានុវត្តន៍។ វៀតណាមប្តេជ្ញាបន្តជាសមាជិកដ៏សកម្ម ប្រកបដោយមានការទទួលខុសត្រូវរបស់ WIPO ដើម្បីអភិវឌ្ឍន៍ ប្រព័ន្ធអេកូឡូស៊ីកម្មសិទ្ធិបញ្ញាពិភពលោកប្រកបដោយបរិយាប័ន្ន តុល្យភាព សកម្ម និងឆ្ពោះទៅអនាគត រួមចំណែកពង្រឹងឃ្លាំងចំណេះដឹង និងសម្បត្តិវប្បធម៌របស់មនុស្សជាតិ ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ