វៀតណាមជំរុញកសាងកងទ័ពប្រជាជនវៀតណាមក្លាយទៅជាកំលាំងបដិវត្តរៀបរយចំណាលទំនើបជាជំហានៗ

វៀតណាមជំរុញកសាងកងទ័ពប្រជាជនវៀតណាមក្លាយទៅជាកំលាំងបដិវត្តរៀបរយចំណាលទំនើបជាជំហានៗ - ảnh 1
វៀតណាមជំរុញកសាងកងទ័ពប្រជាជនវៀតណាមក្លាយទៅជាកំលាំងបដិវត្តរៀបរយចំណាលទំនើបជាជំហានៗ (VOV)

        Vovworld-នាព្រឹកថ្ងៃទី២០ធ្នូនៅមជ្ឈមណ្ឌលសន្និសីទជាតិហាណូយបាន​
ប្រព្រឹត្ត​ទៅពិធីរំលឹកខួបអនុស្សាវរីយ៍ថ្នាក់ជាតិលើកទី៧០នៃទិវាកងទ័ពប្រជាជន​វៀតណាម(ទី២២ធ្នូ) លើកទី២៥នៃទិវាការពារជាតិប្រជាជនទាំងមូល(ទី២២ធ្នូ)​និង
ប្រគល់គ្រឿងឥស្សារិយយសផ្កាយមាសលើកទី៥សំរាប់កងទ័ពប្រជាជន​វៀត
ណាម។ នេះជាសកម្មភាពសំដៅរំលឹកឡើងវិញកំណាត់ផ្លូវប្រវត្តិសាស្ត្រដ៏​ភ្លឺស្វាង
​៧០ឆ្នាំប្រយុទ្ធកសាងជោគជ័យនិងរីកធំថាត់របស់កងទ័ពប្រជាជន​វៀតណាម
ទន្ទឹមនឹងនោះបូកសរុបរាល់សមិទ្ធិដ៏ធំធេងក្នុងអំឡុង២៥ឆ្នាំអនុវត្ត​ទិវា​បុណ្យការពារ
ជាតិប្រជាជនទាំងមូល កសាងខឿនការពារជាតិប្រជាជន​ទាំងមូលក្នុងអាណត្តិថ្មី។

        ក្នុងសន្ទរកថានៅពិធីនេះ​ប្រធានរដ្ឋៀតណាមលោក Truong Tan Sang បានរំលឹក
ឡើងវិញដំណើរការបង្កើតនិងអភិវឌ្ឍន៍របស់កងទ័ពប្រជាជនវៀតណាមក្នុងអំឡុង
៧០ឆ្នាំកន្លងមក ថ្លែងអំណរគុណមិត្តភក្តិអន្តរជាតិដែលលៃទុក​សំរាប់កងទ័ពនិងប្រជាជនវៀតណាមការជួយឧបត្ថម្ភដ៏ធំធេងនិងប្រសិទ្ធភាព​ក្នុងបុព្វហេតុតស៊ូរំដោះ
ប្រជាជាតិក៏ដូចជាក្នុងបុព្វហេតុកសាងនិងការពារមាតុ​ប្រទេស។ ប្រធានរដ្ឋ Truong
Tan Sang បានលើកច្បាស់ថា៖

        “យើងប្តេជ្ញាគោលដៅឯករាជ្យជាតិផ្សាភ្ជាប់នឹងលិទ្ធិសង្គមនិយម ពង្រីកដ៏​ខ្លាំងក្លា
កំលាំងរបស់ប្រជាជាតិផ្សាភ្ជាប់នឹងកំលាំងនៃសម័យកាល ក្ដាប់ជាប់​ភារកិច្ច​អភិវឌ្ឍន៍
សេដ្ឋកិច្ចជាស្នូល កសាងបក្សជាគិន្លឹះវប្បធម៍ជាគ្រឹះស្ថាន​ស្មារតី​នៃសង្គមពង្រឹង
ការពារជាតិសន្តិសុខជាភារកិច្ចស្នូលនិងប្រចាំ។ បន្តជំរុញ​កសាង​កងទ័ពប្រជាជនវៀត
ណាមបដិវត្តរៀបរយចំនាលទំនើបជាជំហានៗ។”

        ប្រធានរដ្ឋ Truong Tan Sang ក៏បានសង្កត់ធ្ងន់ថា ជាប្រជាជាតិស្នេហា​សន្តិភាព
វៀតណាមគោរពរក្សារឹងមាំមរិយាកាសសន្តិភាពស្ថិរភាពដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមជាផលប្រយោជន៍ខ្ពស់បំផុតនៃប្រទេសជាតិ។

        “យើងអនុវត្តគោលនយោបាយការពារជាតិមានចរិតលក្ខណៈសន្តិភាព​ការពារ
ខ្លួនឯងប្តេជ្ញាគោលការណ៍មិនប្រើប្រាស់អំពើរហឹង្សាឬគំរាមកំហែងប្រើប្រាស់អំពើរ
ហឹង្សាក្នុងទំនាក់ទំនងអន្តរជាតិ ដោះស្រាយបញ្ហាសេសសល់ការ​ខ្វែងគំនិតនិង
ជំលោះដែនដីដោយសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិ។ ​យើង​មានគោលការណ៍
ទំនើបកងទ័ពជាជមហានៗសំដៅរក្សាកំលាំងយោធានៅកំរិតចាំបាច់ដើម្បីការពារ
ខ្លួនឯង។ ជាប្រជាជាតិមួយយល់ច្បាស់ការឈឺចាប់ដោយ​សង្គ្រាម​ឈ្លានពានរបស់
ប្រទេសខាងក្រៅបណ្ដាលឡើង យើងដាច់ខាត់គោរព​ឯករាជ្យអធិបតេយ្យភាព
បូរណភាពដែនដីនិងផលប្រយោជន៍របស់ប្រទេស​ផ្សេងៗលើមូលដ្ឋានគោលការណ៍
របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ។ ទន្ទឹម​នឹងនោះទាមទាប្រទេសផ្សេងៗត្រូវ
គោរពឯករាជ្យអធិបតេយ្យភាពបូរណភាព​ដែនដីនិងផលប្រយោជន៍ជាតិរបស់វៀត
ណាម"។

ប្រតិកម្មទៅវិញ

ផ្សេងៗ