វៀតណាមជំរុញខ្លាំងការនាំចេញទំនិញទៅទ្វីបអឺរ៉ុបតាមរយៈប្រទេសឆែក

វៀតណាមជំរុញខ្លាំងការនាំចេញទំនិញទៅទ្វីបអឺរ៉ុបតាមរយៈប្រទេសឆែក - ảnh 1
វៀតណាមជំរុញខ្លាំងការនាំចេញទំនិញទៅទ្វីបអឺរ៉ុបតាមរយៈប្រទេសឆែក (VOV)



        VOV-នាយកដ្ឋានទីផ្សារទ្វីបអឺរ៉ុប(ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម)
​បាន​ចាត់ទុកថា មជ្ឈមណ្ឌល Maketting ផ្សព្វផ្សាយនិងបញ្ជូនទំនិញនាំចេញវៀត​
ណាម​នៅសាធារណរដ្ឋឆែកគ្រោងនឹងបានដាក់ឲ្យដំណើរការនាដើមឆ្នាំ២០១៥
នឹង​បង្កើតឱកាសសំរាប់ទំនិញវៀតណាមជ្រៀតចូលទៅទីផ្សារទ្វីបអឺរ៉ុប។ តាម
ការស្ថិតិ​របស់ក្រសួងឧស្សាហ-ពាណិជ្ជកម្មថា ក្នុងខែកក្កដាឆ្នាំ២០១៣​តំលៃប្រាក់
នាំចេញរបស់​វៀត​ណាមទៅសាធារណៈរដ្ឋឆែកទទួលបានប្រមាណ១៦លាន
ដុល្លារអាមេរិក​កើន​៣០%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ នាពេល
ថ្មីៗនេះ សាធារណៈ​រដ្ឋ​ឆែកក៏បានប្រកាសបញ្ជីរាយនាមទីផ្សារស្នូលចំនួន១២ត្រូវ
បានផ្ដល់អាទិភាពអំពី​ពាណិជ្ជកម្មក្រៅប្រទេសក្នុងដំណាក់កាល២០១១-២០១៥ ដែលក្នុងនោះមានវៀតណាម​ផង។ ដោយសារការជួយឧបត្ថម្ភរបស់អង្គការទាក់
ទិននានាមជ្ឈមណ្ឌល Maketting ផ្សព្វផ្សាយនិងបញ្ជូនទំនិញនាំចេញវៀតណាម
ត្រូវបានបង្កើតនៅ​រដ្ឋធានី Praha។​តាមផែនការមជ្ឈមណ្ឌលនឹងធ្វើសកម្មភាពនា
ឆ្នាំ២០១៥ជាមួយ​បណ្ដាមុខទំនិញរបស់វៀតណាមដូចជាជលផលបន្លែផ្លែឈើ
ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ