វៀតណាមជំរុញខ្លាំងការបង្ការប្រឆាំងគ្រឿងញៀននិងជួយឧបត្ថម្ភជនញៀនសម្របចូលក្នុងសហគមន៍
|
វៀតណាមជំរុញខ្លាំងការបង្ការប្រឆាំងគ្រឿងញៀននិងជួយឧបត្ថម្ភជនញៀនសម្របចូល
ក្នុងសហគមន៍(dantri.com.vn) |
(VOV)_នាព្រឹកថ្ងៃទី ២៦ មិថុនា នៅរដ្ឋធានីហាណូយ(ប្រទេសវៀតណាម)
បានប្រព្រឹត្តទៅពិធីមិទ្ទិញ ជួយជ្រោមជ្រែងទិវាអន្តរជាតិបង្ការប្រយុទ្ធប្រឆាំងគ្រឿង
ញៀន (ថ្ងៃទី ២៦ មិថុនា) ដោយប្រធានបទ៖ ជំរុញខ្លាំងការបង្ការប្រយុទ្ធប្រឆាំង
គ្រឿងញៀន និងជួយឧបត្ថម្ភជនញៀនសម្របខ្លួនចូលក្នុងសហគមន៍។ ថ្លែងមតិ
នៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម
លោក Nguyen Trong Dam បានលើកច្បាស់ថា៖ ការងារបង្ការប្រឆាំងគ្រឿងញៀន
ជាភារកិច្ចដ៏ស្មុគ្រស្មាញនិងយូរអង្វែង។ លោកបានអោយដឹងថា៖
“ ក្នុងឱកាសខែធ្វើសកម្មភាព បង្ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខ្ញុំស្នើក្រសួង ស្ថានប័នគ្រប់ជាន់ថ្នាក់ ជនគ្រប់រូប បណ្ដាប្អូននិស្សិត សិស្សានុសិស្ស និយាយអត់ទេ ចំពោះគ្រឿងញៀន មិនប្រើប្រាស់គ្រឿងញៀន …ល។ យើងប្តេជ្ញចិត្តកសាងឃុំ ភូមិ ទីរួមស្រុក អង្គភាព ស្ថាប័ន សាលារៀនរបស់ខ្លួន
គ្មានគ្រឿងញៀន គ្មានមនុស្សប្រើគ្រឿងញៀន៕”