វៀតណាមជំរុញខ្លាំងការបញ្ជូនពលករទៅធ្វើការនៅតៃវ៉ាន់(ចិន)

(VOVworld) - ជំរុញខ្លាំងការបញ្ជូនពលករទៅធ្វើការនៅទីផ្សារតៃវ៉ាន់(ចិន) គឺជា
គោលដៅ ដែលវៀតណាមដាក់ចេញក្នុងឆ្នាំ២០១៥។តាមលោក Tong Hai Nam
អនុប្រធាន នាយកដ្ឋានគ្រប់គ្រងពលករនៅក្រៅប្រទេស ក្រសួងការងាយុទ្ធជន
ពិការនិង សង្គមកិច្ចវៀតណាមថា តៃវ៉ាន់(ចិន)ត្រូវបានវាយតំលៃជាទីផ្សារដែល
ទទួលពលករសកល ជាច្រើដោយមានប្រាក់ខែមធ្យមចំនួន៦៣០ដុល្លាអាមេរិក
ក្នុងមនុស្សម្នាក់ ជាកំរិតខ្ពស់បង្គួរបើប្រៀបនឹងទីផ្សារផ្សេងៗ។
វៀតណាមជំរុញខ្លាំងការបញ្ជូនពលករទៅធ្វើការនៅតៃវ៉ាន់(ចិន) - ảnh 1
ពលរវៀតណាមទៅធ្វើការនៅក្រៅប្រទេស

“ក្នុងឆ្នាំ២០១៥ តៃវ៉ាន់(ចិន)អាចទទួលពលករ វៀតណាមជាច្រើនកុះករមកធ្វើ
ការ។នាពេលកន្លងទៅ វៀតណាមបានអនុវត្តល្អការងារ ជ្រើសរើសនិងបណ្ដុះ
បណ្ដាល ហេតុនេះហើយគុណភាពរបស់ពលករត្រូវបាន លើកកំពស់។ខ្ញុំ
ជឿជាក់ថាក្នុងបណ្ដាឆ្នាំខាងមុខនេះ តៃវ៉ាន់(ចិន)បន្តជាទីផ្សារគួរ ឲ្យទាក់ទាញ
ចំពោះពលករវៀតណាម”។
ក្នុងឆ្នាំ២០១៤ ជាឆ្នាំដំបូងដែលវៀតណាមបញ្ជូនពលករជាង១០០ពាន់នាក់ទៅ
 ធ្វើការនៅក្រៅប្រទេស ក្នុងនោះមាន៦២ពាន់នាក់ទៅកាន់តៃវ៉ាន់(ចិន)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ