វៀតណាមជំរុញខ្លាំងការអនុវត្តសេវាកម្មសាធារណៈអនឡាញ

(VOVWORLD) - ក្រោយរយៈពេល ៣ខែដាក់ឲ្យដំណើរការមក គេហទំព័រសេវាកម្មសាធារណៈជាតិមានគណនី ចូលរួមចុះបញ្ជីជាង៧៧ពាន់ ការចូលមើលស្វែងយល់ព័ត៌មានជិត២១លាន លើក ទទួលយកនិងដោះស្រាយការហៅទូរស័ព្ទជាង៥៧០០លើក និងការ ផ្ដល់មតិយោបល់ជាង៤៥០០។
វៀតណាមជំរុញខ្លាំងការអនុវត្តសេវាកម្មសាធារណៈអនឡាញ - ảnh 1រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមលោក Mai Tien Dung ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP)

  នាព្រឹកថ្ងៃទី១០ មីនា ថ្លែងនៅក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផលនៃការ ផ្គត់ផ្គង់សេវាកម្មសាធារណៈ អនឡាញតាមរយៈគេហទំព័រសេវាកម្មសាធារណៈជាតិ នៅរដ្ឋធានីហាណូយ រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋា ភិបាលវៀតណាមលោក Mai Tien Dung បានអះអាងថា ការជំរុញខ្លាំងការ អនុវត្តសេវាកម្មសាធារណៈអនឡាញគឺសំខាន់ណាស់។ ក្រោយរយៈពេល ៣ខែដាក់ឲ្យដំណើរការមក គេហទំព័រសេវាកម្មសាធារណៈជាតិមានគណនី ចូលរួមចុះបញ្ជីជាង៧៧ពាន់ ការចូលមើលស្វែងយល់ព័ត៌មានជិត២១លាន លើក ទទួលយកនិងដោះស្រាយការហៅទូរស័ព្ទជាង៥៧០០លើក និងការ ផ្ដល់មតិយោបល់ជាង៤៥០០។ ចំពោះភារកិច្ចនាពេលខាងមុខ លោករដ្ឋ មន្រ្តី Mai Tien Dung បានសង្កត់ធ្ងន់ថា៖

        “នាពេលខាងមុខ យើងត្រូវការយកចិត្តទុកដាក់បន្ថែមទៀតដល់បញ្ហា ទូទាត់អនឡាញបញ្ហាបង់ប្រាក់ពិន័យចំពោះការបំពានច្បាប់ចរាចរណ៍ផ្លូវគោករបស់ស្ថាប័ននគរបាល បញ្ហាបង់ពន្ធសហគ្រាស ពន្ធបុគ្គល។ ក្រៅពី នោះ ត្រូវការយកចិត្តទុកដាក់ថែមទៀតដល់យន្តការផ្ញើរ-ទទួលតាមរយៈ បញ្ជរជាតិតែមួយដោយសារវាមានអត្ថន័យដ៏ជាក់ស្ដែង តម្លាភាព ធានាផល ប្រយោជន៍របស់អ្នកប្រើប្រាស់សេវាកម្មសាធារណៈព្រមទាំងបង្ហាញពីការទទួលខុសត្រូវរបស់ស្ថាប័នផ្ដត់ផ្គង់សេវាកម្មសាធារណៈផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ