វៀតណាមជំរុញតួនាទីនិងការចូលរួមយ៉ាងសកម្មរបស់សមាជិកសភាវ័យក្មេង

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៤៤ (AIPA-៤៤) នាថ្ងៃទី ៨ សីហា សន្និសីទសមាជិកសភាវ័យក្មេង AIPA (YPA) ត្រូវបានប្រារព្ធឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ 
វៀតណាមជំរុញតួនាទីនិងការចូលរួមយ៉ាងសកម្មរបស់សមាជិកសភាវ័យក្មេង - ảnh 1សន្និសីទសមាជិកសភាវ័យក្មេង ក្នុងក្របខ័ណ្ឌ AIPA-៤៤។ រូបថត៖  VOV

នៅក្នុងកិច្ចប្រជុំនៃសមាជិកសភាវ័យក្មេងរបស់ AIPA ប្រទេសនានាបានពិភាក្សាអំពីសេចក្តីព្រាងសេចក្តីសម្រេចមួយស្តីពី៖ ជំរុញចូលរួមរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ការផ្លាស់ប្តូរសេដ្ឋកិច្ច និងការចូលរួមតាមបែបប្រជាធិបតេយ្យ; សេចក្តីព្រាងសេចក្តីសម្រេចចិត្ត ពង្រឹងតួនាទីសមាជិកសភាវ័យក្មេងក្នុងអភិបាលកិច្ចដោយម៉ាឡេស៊ីស្នើឡើង។

ទាក់ទិននឹងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត “ពង្រឹងការចូលរួមរបស់យុវជន ដើម្បីការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងការចូលរួមប្រជាធិបតេយ្យ” គណៈប្រតិភូវៀតណាមបានចាត់ទុកថា ដើម្បីអាចទាញយកបានជោគជ័យនូវឱកាសនៃវិស័យសេដ្ឋកិច្ចឌីជីថល ក៏ដូចជាវិទ្យាសាស្ត្រ បច្ចេកវិជ្ជា នវានុវត្តន៍ យុវជនវៀតណាមក៏ដូចជាយុវជនក្នុងតំបន់និងពិភពលោកត្រូវយល់ដឹងយ៉ាងច្បាស់អំពីឱកាសនិងបញ្ហាប្រឈម ដើម្បីត្រៀមផែនការនិងសកម្មភាពសមស្រប។

ទាក់ទិននឹងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត “ការពង្រឹងតួនាទីសមាជិកសភាវ័យក្មេងក្នុងអភិបាលកិច្ច” គណៈប្រតិភូវៀតណាមបានចាត់ទុកថា ចាំបាច់ត្រូវជំរុញការចូលរួមយ៉ាងខ្លាំងក្លារបស់សមាជិកសភាវ័យក្មេងក្នុងសកម្មភាពសភា ជាពិសេសការកសាងច្បាប់ ត្រួតពិនិត្យសេចក្តីសម្រេចលើបញ្ហាជាតិសំខាន់ៗ គោលនយោបាយទាក់ទិននឹង យុវជន និងបញ្ហាដែលអ្នកបោះឆ្នោតវ័យក្មេងផ្តោតការយកចិត្តទុកដាក់។

ក្នុងជំនួបនេះ គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងកែប្រែឯកសារ រួមចំណែកដល់ជោគជ័យជារួមនៃសន្និសីទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ