វៀតណាមជំរុញទំនាក់ទំនងសហប្រតិបតិ្តការគ្រប់វិស័យជាមួយទ្វីបអឺរ៉ុប

(VOVWORLD) - ឆ្លើយសម្ភាសន៍មុននឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc ទៅកាន់ព្រះរាជាណាចក្របែលហ្ស៊ិកនិង សហភាពអឺរ៉ុប (EU) ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ ខែតុលា ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅបែលហ្ស៊ិក ប្រធានក្រុមតំណាងអចិន្ត្រៃយ៍វៀតណាមអម EU លោក Vu Anh Quang បានអោយដឹងថា ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលវេទិកាសហប្រតិបតិ្តការ អាស៊ី-អឺរ៉ុប (ASEM) លើកទី១២ នៅទីក្រុងប្រ៊ុចសែលក្នុងថ្ងៃទី១៨និងថ្ងៃទី១៩ ខែតុលា។
វៀតណាមជំរុញទំនាក់ទំនងសហប្រតិបតិ្តការគ្រប់វិស័យជាមួយទ្វីបអឺរ៉ុប - ảnh 1នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc  


លោកនាយករដ្ឋមន្រ្តីនឹងអញ្ជើញថ្លែងសន្ទុរកថាសំខាន់មួយនៅក្នុង សម័យប្រជុំដំបូង ក្នុងនោះរំលេចចេញគំនិតផ្ដួចផ្ដើមនិងសំណើររបស់វៀតណាម ស្ដីពីការបង្កើនកិច្ចសហប្រតិបតិ្តការនិងការតភ្ជាប់រវាងទ្វីបអាស៊ីនិងទ្វីបអឺរ៉ុប។ ទន្ទឹមនឹងនោះ នៅខាងក្រៅកិច្ចប្រជុំ លោក Nguyen Xuan Phuc នឹងជួបពិភាក្សា ជាមួយប្រមុខរដ្ឋនិងសមភាគីនៃប្រទេសផ្សេងៗ សំដៅជំរុញទំនាក់ទំនងសហ ប្រតិបត្តិការទ្វេភាគីផងដែរ។

        ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នឹងជួបចរចាជាមួយប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean-Claude Juncker ជួបសវនាការជាមួយប្រធាន សភាអឺរ៉ុបលោក Antonio Tajani ប្រធានគណៈកម្មា ធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបលោក Bernd Lange សំដៅជំរុញទំនាក់ ទំនងរវាងវៀតណាមជាមួយ EU។ ការជំរុញទំនាក់ទំនងនៃភាពជាដៃគូនិងសហ ប្រតិបត្តិការគ្រប់វិស័យជាមួយ EU ជានិច្ចកាលជាអាទិភាពមួយនិងដើរតួនាទី យុទ្ធសាស្ត្រនៅក្នុងគោលនយោបាយកិច្ចការបរទេសនិងសមាហរណកម្មអន្តរ ជាតិរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ