វៀតណាមជំរុញទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពប្រពៃណីជាមួយសហព័ន្ធអារ៉ាប់អេមីរេត(UAE)

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពប្រពៃណីជាមួយសហព័ន្ធអារ៉ាប់អេមីរេត(UAE) - ảnh 1
អនុប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan នៅក្នុងជំនួបសន្ទនាជាមួយ ឯកអគ្គរាជទូតសហព័ន្ធអារ៉ាប់អេមីរេតប្រចាំនៅវៀតណាមលោក Khalid Ibrahim Abdulaziz Shohail Al-Qahtani (រូបថត៖TTXVN)

(VOVworld) - វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការជំរុញថែមទៀតនូវ
ទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពប្រពៃណីជាមួយសហព័ន្ធអារ៉ាប់អេមីរេត។នេះ
ជាការអះអាងរបស់អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan
នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរាជទូតសហព័ន្ធអារ៉ាប់អេមីរេតប្រចាំនៅវៀត
ណាមលោក Khalid Ibrahim Abdulaziz Shohail Al-Qahtani នាថ្ងៃទី២០ សីហា។នៅទីនេះ ភាគីតាំង២បានសង្កត់ធ្ងន់ថា ត្រូវបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បន្ត
សហការយ៉ាងស្អិតរមួត និងគាំទ្រគ្នាទៅវិញទៅមកនៅបណ្ដាវេទិការអន្តរជាតិ ខំប្រឹង
ប្រែងនាំតំលៃប្រាក់ពាណិជ្ចកម្មទ្វេភាគីទទួលបាន៥ពាន់លានដុល្លារអាមេរិក។លោក
ស្រី​ Nguyen Thi Kim Ngan បានសំដែងគោលបំណងថា បណ្ដាវិនិយោគិនសហព័ន្ធ
អារ៉ាប់អេមីរេត ដែលមានសក្ដានុភាពនិងឧត្តមភាពអំពីប្រភាពទុន នឹងបង្កើនការ
វិនិយោគចូលក្នុងគម្រោងការណ៍នានានៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ