វៀតណាមជារូបសណ្ឋានអភិវឌ្ឍន៍ដែលសហគមន៍អន្តរជាតិយកចិត្តទុកដាក់
(VOVWORLD) - ដំណើរទស្សនកិច្ចរបស់អគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong នៅបារាំងជាព្រឹត្តិការណ៍ពិសេស១។
អគ្គនិពន្ធនាយកកាសែត L’Humanité អ្នកកាសែត Patrick Apel-Muller |
ដំណើរទស្សនកិច្ចរបស់អគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong នៅបារាំងជាព្រឹត្តិការណ៍ពិសេស១។ នេះជា ដំណើរទស្សនកិច្ចនៅឯបរទេសជាលើកដំបូងរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមគិតតាំងពីមហាសន្និបាតលើកទី ១២ របស់បក្សមក។ ដំណើរទស្សនកិច្ចលើកនេះទទួលបានការយកចិត្តទុកដាក់របស់មជ្ឈដ្ឋានអ្នកកាសែតអ្នកស្រាវជ្រាវរបស់បារាំងដែលចាត់ទុកថា៖ ដំណើរទស្សនកិច្ចជារបត់ប្រវត្តិសាស្ត្រដែលនាំទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងបារាំងឡើងកំពស់ថ្មីមួយ។
មុនដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong នៅ បារាំង កាសែត L’Humanité បានចេញផ្សាយលេខពិសេសដែលមានទំព័រ ចំនួន ៨ ស្តីអំពីការពិតជាក់ស្តែងអភិវឌ្ឍន៍របស់វៀតណាមនាបច្ចុប្បន្ន ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ចនិរន្តរភាព បដិវត្តន៍កសិកម្មនិងការទប់ទល់នឹងបំរ៉ែបំរួល អាកាសធាតុ ដោយមានគោលបំណងឧទ្ទេសនាមដល់មិត្តអ្នកអានបារាំងនូវក្រស្សែភ្នែកថ្មីទាំងស្រុងអំពីវៀតណាម។ អគ្គនិពន្ធនាយកកាសែត L’Humanité អ្នកកាសែត Patrick Apel-Muller បានឲ្យដឹងថា៖
«វៀតណាមត្រូវបានស្គាល់ដល់ច្រើនជាងដោយអតីតកាល។ ព្រោះថា ឥឡូវនេះ វៀតណាមជារូបសណ្ឋានអភិវឌ្ឍន៍យ៉ាងខ្លាំងខាងសេដ្ឋកិច្ចនិងបច្ចេកវិទ្យាអប់រំ។ យើងខ្ញុំយកចិត្តទុកដាក់ដល់វៀតណាមច្រើនណាស់ ជាពិសេសគឺរូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមនៅវៀតណាម។ យើងខ្ញុំក៏ស្គាល់ដល់ការខំប្រឹងប្រែងដែលវៀតណាមកំពុងអនុវត្តដើម្បីប្រជាជនទទួលផលប្រយោជន៍ពីការអភិវឌ្ឍនេះ។»
អ្នកជំនាញការនយោបាយ Michel Maso នាយកមូលនិធិ Gabriel Péri |
រីឯខ្លួនវិញ អ្នកជំនាញការនយោបាយ Michel Maso នាយកមូលនិធិ Gabriel Péri បានវិភាគថា៖
«អាស្រ័យដោយចំណេះដឹងរបស់ខ្លួន ខ្ញុំជឿជាក់ថា៖ បណ្ដាថ្នាក់ដឹកនាំ វៀតណាមសុទ្ធតែឆ្ពោះទៅគោលដៅកសាងសង្គមសង្គមនិយមមួយ ឬ អាច និយាយបានថា នេះជាសង្គមដែលលុបបំបាត់ឲ្យបានការប្រឆាំងវណ្ណៈនិង នឹមត្រួតត្រា។ ភារកិច្ចគឺធ្ងន់ធ្ងរណាស់។ ខ្ញុំក៏បានស្គាល់ដល់ការខំប្រឹងប្រែងបង្ការ ប្រយុទ្ធនឹងអំពើពុករលួយដែលកំពុងអនុវត្តនៅវៀតណាម។ នេះជាប្រការសកម្ម ណាស់។»
មជ្ឈដ្ឋានអ្នកជំនាញការចាត់ទុកថា៖ ដំណើរទស្សនកិច្ចនៅបារាំងរបស់ អគ្គលេខា Nguyen Phu Trong ប្រព្រឹត្តទៅចំពេលវេលាសំខាន់ណាស់ ដោយសារប្រទេសទាំងពីរកំពុងបន្តជំរុញទំនាក់ទំនងនៅកំរិតថ្មីហើយដំណើរទស្សនកិច្ច លើកនេះនឹងជួយសាធារណៈមតិបារាំងនិយាយដោយឡែកនិង
សាសធារណៈ អឺរ៉ុបនិយាយរួមបានដឹងនិងស្វែងយល់បន្ថែមអំពីប្រទេសវៀតណាមមួយដែលកំពុងផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ៕