វៀតណាមជាសមាជិកដ៏សកម្មនៃវេទិកា APEC

(VOVWORLD) - កិច្ចប្រជុំកំពូលលើកទី២៦នៃវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រារព្ធឡើងនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នៅរដ្ឋធានី Port Moresby ប្រទេសប៉ាពួញូវហ្គីណេ។
វៀតណាមជាសមាជិកដ៏សកម្មនៃវេទិកា APEC - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (អង្គុយនៅខាងឆ្វេងបំផុត) អញ្ជើញចូលរួមកិច្ចសន្ទនារវាងថ្នាក់ដឹកនាំ APEC ជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់សហគ្រាស APEC (រូបថត៖ TTXVN) 


អញ្ជើញថ្លែងមតិប្រារព្ធកិច្ចប្រជុំ នាយករដ្ឋមន្រ្តីប៉ាពួញូវហ្គីណេលោក Peter O’Neill បានសង្កត់ធ្ងន់ថាក្រោមប្រធានបទ “ឆ្លៀតយកឱកាសគ្របដណ្ដប់ ពង្រីក អនាគតឌីជីថល់” កិច្ចប្រជុំឆ្នាំនេះគឺសំដៅរំលេចចេញនូវតួនាទីរបស់ APEC ដែល បន្តជាវេទិកាសេដ្ឋកិច្ចដ៏សំខាន់ជាងគេនៅក្នុងតំបន់ ដោយជំរុញពាណិជ្ជកម្មនិង ការវិនិយោគប្រកបដោយសេរីភាព ហើយរួមចំណែកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្លាយទៅជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចនិងការតភ្ជាប់គ្នាលើទូទាំងពិភពលោក ផងដែរ។         បណ្ដាថ្នាក់ដឹកនាំ APEC បានអញ្ជើញចូលរួមកិច្ចសន្ទនាជាមួយនាយិកា ប្រតិបត្តិមូលនិធិរូបិយវត្ថុអន្តរជាតិលោកស្រី Christine Lagard អំពីឱកាសនិង ការសាកល្បងដែលសេដ្ឋកិច្ចសកលនិងតំបន់កំពុងប្រឈមមុខ ក៏ដូចជាចាត់ វិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងមានលក្ខណៈគ្រប ដណ្ដប់ក្នុងសម័យកាលឌីជីថល់ផងដែរ។

        អញ្ជើញថ្លែងមតិនៅកិច្ចសន្ទនានេះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា APEC គប្បីបង្កើនកិច្ចសហប្រតិ បតិ្តការជាមួយយន្តការពហុភាគីផ្សេងៗ ជាពិសេសគឺ IMF ដើម្បីជំរុញការតភ្ជាប់ ខាងផ្នែកសេដ្ឋកិច្ច កំណើនគ្របដណ្ដប់និងការផ្លាស់ប្ដូរថ្មីប្រកបដោយនវានុវត្តន៍ តែម្ដង។

        បណ្ដាថ្នាក់ដឹកនាំ APEC បានអញ្ជើញចូលរួមកិច្ចប្រជុំសំខាន់ក្រោមប្រធាន បទ “តភ្ជាប់គ្នាដើម្បីកំណើនគ្របដណ្ដប់តាមរយៈអនាគតឌីជីថល់”។ អង្គប្រជុំ បានឯកភាពគ្នាអនុម័តលើកម្មវិធីធ្វើសកម្មភាពស្ដីពីសេដ្ឋកិច្ចឌីជីថល់ ជំរុញកិច្ច សហប្រតិបតិ្តការក្នុងការកសាងសមត្ថភាពនិងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការទាក់ ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល់សំដៅបង្រួញគម្លាតខាងផ្នែកឌីជីថល់។

        អញ្ជើញថ្លែងមតិនៅកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើអោយ APEC ចាំបាច់ត្រូវកែទម្រង់រចនាសម្ព័ន្ធឡើងវិញ សំដៅបង្រួញគម្លាតរវាងខឿនសេដ្ឋកិច្ចសមាជិក APEC នានា ព្រមទាំងបញ្ចូល របៀបវារៈថ្មីរបស់ APEC ស្ដីពីការកែទម្រង់រចនាសម្ព័ន្ធឡើងវិញ ទៅក្នុងរបៀប វារៈនៃប្រទេសសមាជិកទាំងឡាយ ដើម្បីធានាអោយអត្ថប្រយោជន៍នៃបច្ចេក វិទ្យាច្នៃប្រឌិតក្នុងខឿនសេដ្ឋកិច្ចអាចមកដល់ប្រជាជនគ្រប់រូបនិងសហគ្រាស ជួយឧបត្ថម្ភជនងាយរងគ្រោះនិងសហគ្រាសខ្នាតតូចនិងមធ្យម។ លោកនាយក រដ្ឋមន្រ្តីវៀតណាមក៏បានស្នើអោយ APEC បន្តរក្សាតួនាទីរបស់ខ្លួនក្នុងការគាំទ្រ ប្រព័ន្ធពាណិជ្ជកម្មពហុភាគីបើកចំហរប្រកបដោយសមភាព តម្លាភាព ដោយឈរ លើគោលការណ៍និងច្បាប់ជំនាន់ថ្មី ក៏ដូចជាលើកកំពស់តួនាទីជាស្នូលរបស់អង្គ ការពាណិជ្ជកម្មពិភពលោក (WTO) ផងដែរ។ ទន្ទឹមនឹងនោះ APEC ក៏ចាំបាច់ ត្រូវដើរតួនាទីសម្របសម្រួលនិងជំរុញកិច្ចសហប្រតិបតិ្តការជាមួយសហគមន៍ សេដ្ឋកិច្ចអាស៊ាន ក្រុម G20 វេទិកា ASEM និងអង្គការចងសម្ព័ន្ធនានានៅទ្វីប អាហ្វ្រិកនិងតំបន់អាមេរិកឡាទីន ទៀតផង។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជូនដំណឹងថា រដ្ឋសភាវៀតណាមបានអនុម័តជាផ្លូវការលើកិច្ច ព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កាលពីថ្ងៃទី១២ ខែវិច្ឆិកា។ នេះជាការបោះជំហានដ៏ជាក់ស្ដែងមួយ ដើម្បីវៀតណាមចូលរួមយ៉ាងស៊ីជំរៅថែមទៀតក្នុងខ្សែសង្វាក់តម្លៃសកល។

វៀតណាមជាសមាជិកដ៏សកម្មនៃវេទិកា APEC - ảnh 2 ទិដ្ឋភាពនៃកិច្ចសន្ទនារវាងថ្នាក់ដឹកនាំ APEC ជាមួយថ្នាក់ដឹកនាំប្រទេសកោះប៉ាស៊ីហ្វិក (រូបថត៖ TTXVN)

        នាថ្ងៃដដែល បណ្ដាថ្នាក់ដឹកនាំ APEC បន្តចូលរួមកិច្ចប្រជុំស្ដីពី “ការជំរុញ កំណើនសេដ្ឋកិច្ចគ្របដណ្ដប់ក្នុងសម័យកាលឌីជីថល់”។ អញ្ជើញថ្លែងមតិនៅ កិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើ អោយសមាជិក APEC ទាំងអស់ចាំបាច់ត្រូវក្ដាប់ជាប់ឱកាសដ៏ធំធេងនៃសម័យ កាលឌីជីថល់ ដើម្បីយកប្រជាជនជាស្នូលនៃការអភិវឌ្ឍ ហើយជួយឧបត្ថម្ភក្រុម មនុស្សងាយរងគ្រោះ ជាពិសេសគឺស្ត្រី កុមារីនិងជនពិការ។ ទន្ទឹមនឹងនោះ APEC ក៏គប្បីផ្ដោតទៅលើការទប់ទល់ទៅនឹងការសាកល្បងសកល ជាពិសេសគឺសន្តិ សុខស្បៀងអាហារ ព្រមទាំងជួយឧបត្ថម្ភប្រទេសជាសមាជិកនានាក្នុងការអភិវឌ្ឍ និងអនុវត្តបច្ចេកវិទ្យាខ្ពស់សំដៅកាត់បន្ថយ ហានិភ័យ ព្យាករណ៍ជាមុននិងស្ដារ ឡើងវិញក្រោយពីគ្រោះធម្មជាតិ ផងដែរ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តរួមដំណើរជាមួយប្រទេសជាសមាជិក APEC ដទៃដើម្បីឆ្ពោះ ទៅរកសគមន៍ដែលស្វាហាប់ខាងផ្នែកសេដ្ឋកិច្ច គ្របដណ្ដប់ខាងផ្នែកសង្គម ស្ថិរ ភាពខាងផ្នែកសន្តិសុខដើម្បីផលប្រយោជន៍របស់ប្រជាជននិងសហគ្រាសទាំងឡាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ