វៀតណាមជាសមាជិកសកម្មក្នុងការងារការពារបរិស្ថាន

វៀតណាមជាសមាជិកសកម្មក្នុងការងារការពារបរិស្ថាន - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានជួបសន្ទនាជាមួយលោកស្រី Naoko Ishii

(VOV)_នាព្រឹកថ្ងៃទី២៤កុម្ភះ នៅទីក្រុងហាណូយឧបនាយករដ្ឋមន្ត្រីវៀតណាម 
លោក Vuong Dinh Hue បានជួបសន្ទនាជាមួយលោកស្រី Naoko Ishii ប្រធានមូលនិ
ធិ​បរិស្ថាន​សកលោកទាំងមូល (GEF) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ​
នៅក្នុងជំនួប ឧបនាយករដ្ឋមន្ត្រី បានអះអាងថា៖វៀតណាមជានិច្ចកាលខំប្រឹងប្រែង
​ក្លាយទៅជាសមាជិកសកម្ម មានការទទួលខុសត្រូវរបស់អង្គការអន្តរជាតិនានាដែល
​វៀតណាមចូលរួម ជាពិសេស ដែលទាក់ទិនដល់បញ្ហាបរិស្ថាននិងបំរ៉ែបំរួលអាកាស
​ធាតុ។ ឧបនាយករដ្ឋមន្ត្រីមានគោលបំណងថា៖មូលនិធិ GEF និងលោកស្រីប្រធាន ​
យកចិត្តទុកដាក់ បន្តជួយឧបត្ថម្ភវៀតណាម ក្នុងការងារទប់ទល់នឹងបំរ៉ែបំរួលអា
កាសធាតុ។

          រីឯ លោកស្រី Naoko Ishii បានអះអាងថា៖ នឹងរួមដំណើរជាមួយរដ្ឋាភិបាល​វៀត
ណាម ​ក្នុងកិច្ចការពារបរិស្ថាន។ លោកស្រីក៏បានសម្ដែងក្តីសប្បាយរីករាយ ដោយ​ឃើញ
វៀតណាមសកម្មឈានទៅមុខ ក្នុងការអនុវត្តរូបសណ្ឋានទីក្រុងចីរភាព ដែល​ជារូប
សណ្ឋាន របស់មូលនិធិបរិស្ថានសកលលោកទាងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ