វៀតណាមជាសសរសំខាន់ក្នុងគោលនយោបាយ “សកម្មភាពឆ្ពោះទៅទិសខាងកើត” របស់ឥណ្ឌា
|
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi |
(VOVworlr)-ចំពោះមុខដំណើរទស្សនកិច្ចវៀតណាមជាផ្លូវការ នាយករដ្ឋមន្ត្រីឥណ្ឌា
លោក Narendra Modi បានអញ្ជើញឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាម
ប្រចាំនៅឥណ្ឌា។ លោក Modi បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចវៀតណាមលើក
នេះ គឺសំដៅបង្កើនចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យ រវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីឥណ្ឌាក៏បានឲ្យដឹងថា ក្នុងដំណើរ
ទស្សន កិច្ចវៀតណាមលើកនេះ ភាគីទាំងពីរនឹងពិភាគ្សាលើប្រធានបទជាច្រើនដែល
ពាក់ព័ន្ធទៅនឹងទំនាក់ទំនងទ្វេភាគីនិងពហុភាពរវាងប្រទេសទាំងពីរ ក្នុងនោះ ផ្តោត
សំខាន់លើការជម្រុញវិស័យពាណិជ្ជកម្ម។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បាន
អះអាងថា ឥណ្ឌាមានបំណងបង្កើនការវិនិយោគចូលវៀតណាម។ហើយឥណ្ឌាក៏មាន
បំណង អញ្ជើញវៀតណាមងាកមកឥណ្ឌាដោយចាត់ទុកដូចជាទីមកដល់វិនិយោគគួរ
ឲ្យទាក់ ទាញដែរ។ ស្តីពីគោលនយោបាយ “សកម្មភាពឆ្ពោះទៅទិសខាងកើត” លោក
Modi បានឲ្យដឹងថា គោលនយោបាយនេះរបស់ឥណ្ឌា គឺសំដៅបង្កើតឡើងនូវទំនាក់
ទំនងដៃ គូជាមួយប្រទេសជិតខាងនៃភាគខាងកើតដែលក្នុងនោះមានកិច្ចសហប្រតិ
បត្តិការ សន្តិសុខ យុទ្ធសាស្ត្រ នយោបាយ ការពារជាតិ និងប្រឆាំងភេរវកម្ម ទន្ទឹម
ជាមួយគ្នា នោះគឺទំនាក់ទំនងអំពីសេដ្ឋកិច្ចផងដែរ៕