វៀតណាមជាអាទិភាព១ក្នុងគោលនយោបាយឆ្ពោះទៅអាស៊ី-ប៉ាស៊ីហ្វិករបស់ ម៉ិកស៊ិក

វៀតណាមជាអាទិភាព១ក្នុងគោលនយោបាយឆ្ពោះទៅអាស៊ី-ប៉ាស៊ីហ្វិករបស់ ម៉ិកស៊ិក - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ីក Le Linh Lan (ខាងស្តាំ)
(រូបថតៈ TTXVN)


(VOVworld)- វៀតណាមជាអាទិភាព១ក្នុងគោលនយោបាយឆ្ពោះទៅអាស៊ី-
ប៉ាស៊ីហ្វិករបស់ ម៉ិកស៊ិក។ នេះជាការអះអាងរបស់ព្រឹទ្ធសមាជិក Teofilo Torres
Corzo ប្រធានគណៈកម្មាធិការកិច្ចការបរទេសតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងជំនួប សន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាម Le Linh Lan នាថ្ងៃទី២៧វិច្ឆិកា។ លោក
Teofilo Torres Corzo បានស្ងើចសរសើរ និងអបអរសារទ ចំពោះរាល់សមិទ្ធិ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលវៀតណាមទទួលបាន តាមរយៈការអនុវត្តន៍
ការ ផ្តូចផ្តើមគំនិតផ្លាស់ប្តូរថ្មី និងអនុវត្តន៍ល្អរាល់គោលនយោបាយសេដ្ឋកិច្ច។
ក៏តាម លោក Teofilo Torres Corzo ថា ម៉ិកស៊ីក​វាយតម្លៃខ្ពស់ ចំពោះការយកចិត្ត
ទុក ដាក់របស់រដ្ឋាភិបាល រដ្ឋសភាវៀតណាម ចំពោះរដ្ឋសភាម៉ិកស៊ីក ក្នុងនោះ
មាន គណៈកម្មាធិការកិច្ចការបរទេសតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកជឿជាក់ថា ប្រទេសទាំងពីរនឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើ ដូចសព្វ
ថ្ងៃ តាមរយៈបណ្តាគំរោងការណ៍សហប្រតិបត្តិការធំៗ ដើម្បីផលប្រយោជន៍
នៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ