វៀតណាមជាអ្នកផ្គត់ផ្គង់ស្បៀងអាហារប្រកបដោយទំនួលខុសត្រូវ តម្លាភាព និងចីរភាព

(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ មេសា សន្និសីទសារព័ត៌មានស្ដីពី “សន្និសីទសកលលើកទី ៤ អំពីប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព - បណ្តាញផែនដីតែមួយ” បានប្រព្រឹត្តទៅ នៅទីក្រុងហាណូយ។ សន្និសីទនេះត្រូវបានវៀតណាមរៀបចំឡើងចាប់ពីថ្ងៃទី ២៤ ដល់ ២៧ ខែមេសា នៅទីក្រុងហាណូយ។

វៀតណាមជាអ្នកផ្គត់ផ្គង់ស្បៀងអាហារប្រកបដោយទំនួលខុសត្រូវ តម្លាភាព និងចីរភាព - ảnh 1អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Hoang Hiep ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាន។ (រូបថត៖ Minh Long/VOV)
ថ្លែងមតិក្នុងសន្និសីទកាសែត អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Nguyen Hoang Hiep បានឲ្យដឹងថា៖ បណ្ដាញផែនដីតែមួយ គឺជាក្របខ័ណ្ឌ អន្តរជាតិសម្រាប់សកម្មភាពដៃគូពហុភាគី ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់និងការ ផលិតប្រកបដោយចីរភាព ក្រោមអធិបតីភាពនៃកម្មវិធីបរិស្ថានរបស់អង្គការសហ ប្រជាជាតិ។ មិនត្រឹមតែផ្សព្វផ្សាយកសិផលវៀតណាមទៅកាន់ប្រទេសផ្សេងទៀត ប៉ុណ្ណោះទេ តាមរយៈសន្និសីទនេះ ថែមទាំងបញ្ជាក់នូវការសន្យារបស់វៀតណាម ដែលនឹងក្លាយជាអ្នកផ្គត់ផ្គង់ស្បៀងអាហារប្រកបដោយទំនួលខុសត្រូវ និងចីរភាពសម្រាប់ពិភពលោកទៀតផង។
“វៀតណាមមិនត្រឹមតែទទួលខុសត្រូវចំពោះខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងធានា សន្តិសុខស្បៀងអាហារសម្រាប់ពិភពលោកទៀតផង។ ផ្លាស់ប្ដូរខឿនផលិតកម្មតាម ទិសដៅបៃតង ស្អាត និងមានការទទួលខុសត្រូវ ដើម្បីអនុវត្តន៍ការសន្យារបស់នាយក រដ្ឋមន្ត្រីរដ្ឋាភិបាលនៅឯកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២១ (COP 26) ដែលថា នៅឆ្នាំ ២០៥០ វៀតណានឹងកាត់បន្ថយការ បំភាយឧស្ម័នមក "សូន្យ" ក្នុងនោះ វិស័យកសិកម្មក៏ត្រូវតែទទួលខុសត្រូវដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ