វៀតណាមឈ្នះពានរង្វាន់ជើងឯក AFF Suzuki Cup ឆ្នាំ 2018

(VOVWORLD) - ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានគ្រងជើងឯកពានរង្វាន់បាល់ទាត់អាស៊ាន AFF Suzuki Cup 2018 បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមជម្រើសជាតិម៉ាឡេ ស៊ីនៅវគ្គផ្តាច់ព្រ័ត្រជើងទី២ដោយលទ្ធផល ១-០ នៅពហុកីឡាដ្ឋាន My Dinh នៃទីក្រុងហាណូយ។
វៀតណាមឈ្នះពានរង្វាន់ជើងឯក AFF Suzuki Cup ឆ្នាំ 2018  - ảnh 1 វៀតណាមឈ្នះពានរង្វាន់ជើងឯក នៃ AFF Suzuki Cup 2018

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមប្រើពេលតែ៦នាទីប៉ុណ្ណោះនៃវគ្គទី១ ដើម្បីបំប៉ោងសំណាញ់ទីរបស់ម៉ាឡេស៊ីដោយកីឡាករ Anh Duc  ដើម្បីនាំមុខ ១-០។ ក្រោយពីបញ្ចប់ការប្រកួតមក នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាមលោក  Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោកស្រី  Nguyen Thi Kim Ngan បានចុះដល់កីឡាដ្ឋាន អបអរសាទរនិងប្រគល់ពានរង្វាន់ជើងឯកដល់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម។

ក្រោយពីជ័យជម្នះរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម មនុស្សរាប់ លាននាក់នៅទូទាំងប្រទេសបាននាំគ្នាចេញទៅផ្លូវ ដើម្បីអបអរនូវជ័យជម្នះនេះ។ នៅរដ្ឋធានីហាណូយ មនុស្សរាប់ពាន់នាក់បាននាំគ្នាដើរតាមវិថី ដូចជា បឹង Hoan Kiem កីឡដ្ឋាន My Dinh បឹង Tay ជាដើម ... ដើម្បីរីករាយនឹងជ័យជំនះ។ ក្រុមអ្នកគាំទ្រដៃកាន់ទង់ជាតិពណ៌ក្រហមជាមួយតារាមាស ស្គរនិងឧបករណ៍ដែលមាននៅក្នុងគ្រួសារ ដូចជាឆ្នាំ ដើម្បីបង្កើតនូវសម្លេងលាន់លឺយ៉ាងសប្បាយ។ លោក Nguyen Van Tuyen នៅ ខ័ណ្ឌ Hoan Kiem នៃទីក្រុងហាណូយបានចែករំលែកថា៖ “ ខ្ញុំគិតថាប្រជាជននៅទូទាំងប្រទេស មិនគ្រាន់តែប្រជាជនហាណូយប៉ុណ្ណោះទេ ដែលរីករាយជាមួយជ័យជម្នះនេះ។ សូម្បីតែអាកាសធាតុក៏អំណោយផលនិងគាំទ្រក្រុមជម្រើសជាតិវៀតណាមដែរ។  មនុស្សគ្រប់រូបបានហូរមកតាមផ្លូវ ដើម្បីអបអរហើយតែសាមគ្គីគ្នាណាំស់។  ខ្ញុំគ្រាន់តែចង់និយាយ ថា អស្ចារ្យណាស់ អស្ចារ្យម៉ែនទែន”។

ចំណែកឯនៅទីក្រុងហូជីមិញ តាមដងវិធីដើរថ្មើរជើង Nguyen Hue ខ័ណ្ឌទី១ មនុស្សគ្រប់រូបសុទ្ធតែមានអារម្មណ៍សប្បាយរីករាយ។ នៅតាម ដងវិថី Dong Khoi, Le Duan និង Nam Ky Khoi Nghia ទង់ជាតិ បករវិចៗ រួមបញ្ចូលក្នុងចរន្តមនុស្ស។  លោក Doan Vien Phuong ប្រជាជនមួយរួបនៅខ័ណ្ឌ Phu Nhuan បានឲ្យដឹងថា៖“ ខ្ញុំក៏ដូចជាជនវៀតណាមរាប់លាននាក់ ត្រូវរង់ចាំនាទីដែលវៀតណាមលើកពានជើងឯក។ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានចូលរួមចំណែកដ៏អស្ចារ្យហើយអ្នកគាំទ្រមិនអាចបំភ្លេចកីឡាករទាំងអស់នៅឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ