វៀតណាមឈានឡើងក្លាយទៅជាទីផ្សារវិនិយោគគួរឲ្យទាក់ទាញនៅទ្វីបអាស៊ី

(VOVWORLD) - វៀតណាមបានវ៉ាដាច់ប្រទេសផ្សេងមួយចំនួនដូចជាឥណ្ឌានិងចិន ដើម្បីក្លាយទៅជាគោលដៅនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) គួរឲ្យទាក់ទាញនៅទ្វីបអាស៊ី។
វៀតណាមឈានឡើងក្លាយទៅជាទីផ្សារវិនិយោគគួរឲ្យទាក់ទាញនៅទ្វីបអាស៊ី - ảnh 1កម្មការិនីធ្វើការនៅក្នុងរោងចក្រក្រុមហ៊ុន Samsung Electronics Vietnam នៅមណ្ឌលឧស្សាហកម្ម Yen Binh ខេត្ត Thai Nguyen។ (រូបថត៖ TTXVN)
 នេះបើតាមការវាយតម្លៃរបស់ផ្នែកវិភាគព័ត៌ មាន (EIU) ចំណុះទស្សនាវដ្ដី The Economist (អង់គ្លេស) នៅក្នុងរបាយ ការណ៍ដែលត្រូវបានបង្ហោះលើគេហទំព័រ eurasiantimes.com កាលពីថ្ងៃ ទី១៤ មករា។
        យោងតាមរបាយការណ៍របស់ EIU បានឲ្យដឹងថា កត្តានានាដែលជួយ វៀតណាមមានកម្លាំងទាក់ទាញច្រើនជាងប្រទេសផ្សេងៗនោះ គឺគោល នយោបាយលើកទឹកចិត្តសហគ្រាសអន្តរជាតិបង្កើតអង្គភាពផលិតកម្ម បច្ចេកវិទ្យាខ្ពស់ កម្លាំងពលករដោយមានតម្លៃថោក និងការចូលរួមកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីកាន់តែច្រើន។
        របាយការណ៍នេះក៏បានចង្អុលបង្ហាញថា ឧត្តមភាពរបស់វៀតណាម នោះគឺ ការកែសម្រួលគោលនយោបាយឲ្យបានបត់បែនតាមស្ថានភាពជាក់ ស្ដែង។ ក្រៅពីនោះ ស្ថិរភាពនយោបាយ-សង្គម និងរចនាសម្ព័ន្ធចំនួន ប្រជាជនក៏បានជួយវៀតណាមទទួលបានទំនុកចិត្តរបស់វិនិយោគិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ