វៀតណាមឈរចំណាត់ថ្នាក់លេខ១នៅការប្រកួតកីឡាទូករ៉ូអីង-ទូកកានូអាស៊ីអាគ្នេយ៍ឆ្នាំ២០២៤

(VOVWORLD) - នាថ្ងៃទី ៧ ខែកក្កដា ការប្រកួតកីឡាទូករ៉ូអីង ទូកកានូជើងឯក U19, U23 និងជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៤ បានបិទបញ្ចប់នៅទីក្រុង Hai Phong។

វៀតណាមឈរចំណាត់ថ្នាក់លេខ១នៅការប្រកួតកីឡាទូករ៉ូអីង-ទូកកានូអាស៊ីអាគ្នេយ៍ឆ្នាំ២០២៤ - ảnh 1រូបថត៖ TTXVN

បញ្ចប់ការប្រកួត វៀតណាមបានឈរចំណាត់ថ្នាក់លេខ១ ដោយទទួលបានមេដាយមាសចំនួន៥៨គ្រឿង មេដាយប្រាក់ចំនួន៥៣គ្រឿង និងមេដាយសំរឹទ្ធចំនួន៣៣គ្រឿង។ ចំណាត់ថ្នាក់លេខ២គឺប្រទេសថៃដែលទទួលបានមេដាយមាស១៣គ្រឿង មេដាយប្រាក់១៤គ្រឿង និងមេដាយសំរឹទ្ធ៣២គ្រឿង។ ចំណាត់ថ្នាក់លេខ៣គឺប្រទេសសិង្ហបុរីដែលទទួលបានមេដាយមាស៩ គ្រឿង មេដាយប្រាក់១១គ្រឿង និងមេដាយសំរឹទ្ធ១១គ្រឿង។

ការប្រកួតកីឡាទូករ៉ូអីងនិងទូកកានូ ជើងឯក U19, U23 និងជើងឯកអាស៊ីអាគ្នេយ៍ គឺជាការប្រកួតដ៏មានកិត្យានុភាពឈានមុខគេនៅអាស៊ីអាគ្នេយ៍។ ការប្រកួតឆ្នាំនេះមានសមាជិកជាង ៥០០ នាក់ ដែលក្នុងនោះមានសមាជិកកីឡាទូករ៉ូអីងចំនួន ២៦៤ នាក់មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៧ រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ