វៀតណាម-ឈីលីលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការ និង​ការសម្រប​ស្រួល​គ្នាក្នុងបញ្ហាបម្រែបម្រួលអាកាសធាតុ

(VOVWORLD) - នាយប់ថ្ងៃទី ២៧ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីឈីលី លោក Sebastian Piñera ដើម្បីពិភាក្សាអំពីទំនាក់ទំនងវៀតណាម - ឈីលី ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ដោយរួមចំណែកទៅក្នុងភាពជោគជ័យនៃសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ លើកទី ២៦ (COP26) នាពេលខាងមុខ។
វៀតណាម-ឈីលីលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការ និង​ការសម្រប​ស្រួល​គ្នាក្នុងបញ្ហាបម្រែបម្រួលអាកាសធាតុ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (រូបថត៖ VNA)

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ថ្នាក់ដឹកនាំទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះ ការអភិវឌ្ឍន៍ជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ជាពិសេសគឺទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ៩ ខែដើម ឆ្នាំ ២០២១ ដោយសម្រេចបាន ១,៤៧ ពាន់លានដូល្លារអាមេរិក កើន ៥៩ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ភាគីទាំងពីរបានឯកភាពគ្នាលើបណ្ដាវិធានការបង្កើនទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីនាពេលខាងមុខ រួមមានការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ បន្តការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ក្រោយរយៈពេលអាក់ខានដោយសារជំងឺរាតត្បាតកូវីដ ១៩ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងជាប្រចាំនូវរាល់យន្តការសហប្រតិបត្តិការ សម្របសម្រួលគ្នាជំរុញបណ្ដាក្របខ័ណ្ឌសហប្រតិបត្តិការពាណិជ្ជកម្មពហុភាគី និងអន្តរតំបន់។

ភាគីទាំងពីរបានឯកភាពគ្នារក្សាការសម្របស្រួលគ្នាយ៉ាងជិតស្និទ្ធិ និងគាំទ្រគ្នាទៅវិញទៅមកនៅបណ្ដាអង្គការអន្តរជាតិ និងវេទិកាពហុភាគី ដោយរួមចំណែកពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងសម្ព័ន្ធភាពប៉ាស៊ីហ្វិក ក៏ដូជជារួមវិភាគទានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក្នុងតំបន់ទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ