វៀតណាមដាក់ចេញគោលដៅ ទំហំនាំចេញក្នុងឆ្នាំ២០២១កើន៥%

(VOVWORLD) - ទំហំនាំចេញ ទូទាំងឆ្នាំ២០២០របស់វៀតណាម នៅតែសម្រេចបានទឹកប្រាក់ចំនួន ៥៤៣,៩ ពាន់លានដុល្លាអាមេរិក ពោលគឺកើន ៥,១%បើប្រៀបធៀបនឹងឆ្នាំ២០១៩។ 

ទោះបីជាជម្ងឺរាតត្បាត Covid-19 នៅតែមានការវិវឌ្ឍន៍យ៉ាងស្មុគ ស្មាញ សកម្មភាពពាណិជ្ជកម្មនិងវិនិយោគលើពិភពលោកទទួលរងការធ្លាក់ ចុះ ខណៈដែលប្រទេសនាំចូលនានាកំពុងរឹតបន្តឹងរបាំងមិនមែនពន្ធគយ ហើយបង្កើនការគាំពារពាណិជ្ជកម្មក្នុងស្រុក ក៏ដោយ ប៉ុន្តែទំហំនាំចេញ ទូទាំងឆ្នាំ២០២០របស់វៀតណាម នៅតែសម្រេចបានទឹកប្រាក់ចំនួន ៥៤៣,៩ ពាន់លានដុល្លាអាមេរិក ពោល គឺកើន៥,១%បើប្រៀបធៀបនឹងឆ្នាំ២០១៩។ តួរលេខនេះបាននាំវៀតណាមឡើងចំណាត់ថ្នាក់ទី ២២លើពិភពលោកអំពីទំហំនាំចេញនិងសមត្ថភាពនាំចេញ ព្រមទាំងឡើងចំណាត់ថ្នាក់ទី២៦អំពីទំហំ ពាណិជ្ជ កម្មអន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ វៀតណាមបន្តរក្សាបាននូវ តុល្យភាពពាណិជ្ជកម្ម ដោយសម្រេចបានអតិរេកពាណិជ្ជកម្មក្នុងឆ្នាំទី៥ជាប់ៗគ្នា។

        រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បាននិយាយថា ក្នុងឆ្នាំ២០២១ ក្រសួងដាក់ចេញគោលដៅ ទំហំ នាំចេញនឹងកើនប្រមាណ៥%បើប្រៀបធៀបនឹងឆ្នាំ២០២០ ហើយបន្តរក្សា បានអតិរេកពាណិជ្ជកម្មដដែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ