វៀតណាមដាក់ចេញអាទិភាពចំនួន៤នៅ APEC ២០១៧

(VOVworld)-នាព្រឹកថ្ងៃទី១មិនា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa សន្និសីទ
 លើកទី១នៃមន្ត្រីជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ២០១៧
 និងសន្និសីទពាក់ព័ននានាបានឈានចូលថ្ងៃធ្វើការទី១២។ក្នុងថ្ងៃធ្វើការនេះបានប្រ
 ព្រឹត្តទៅកិច្ចប្រជុំចុងក្រោយមួយចំនួន។ គណៈប្រតិភូវៀតណាមបានដាក់ចេញ
សំណើរអាទិភាពចំនួន៤។លោក Nguyen Minh Vu ប្រធាននាយកដ្ឋាន និងជាអនុ
ប្រធានអចិន្ត្រៃយ៍នៃគណៈលេខាធិការ APEC បានឲ្យដឹងថា៖

        “ក្នុងអាទិភាពចំនួន៤នោះ គឺការជម្រុញកំណើននិរន្តរភាព ការគ្របដណ្តបនិង
ច្នៃប្រឌិតជាអាទិភាពចម្បង។នេះជាបញ្ហាសំខាន់បំផុតក្នុងកាលៈទេសៈដែលកំណើន
 សេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់កំពុងមានការធ្លាក់ចុះ។ ឥទ្ធិពលយ៉ាងធ្ងន់ធ្ងរនៃ
បំរែបំរួលអាកាសធាតុនិងគ្រោះធម្មជាតិ ។ ឱកាសធំៗពីបដិវត្តន៍ឧស្សាហកម្ម លើកទី
៤។ ពោលគឺ គោលគំនិតដែលបានដាក់ចេញនោះសុទ្ធតែជាគោលនយោបាយជាក់
ស្តែងសម្រាប់លើកកំពស់ប្រសិទ្ធភាពកំណើន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ