វៀតណាមដាក់ជូនយូណេស្កូនូវឯកសារ "សិល្បៈ Xoe Thai" និងសិល្បៈ "ស្មូនគ្រឿងភាជន៍របស់ប្រជាជន Cham"
(VOVWORLD) -នាយករដ្ឋមន្ត្រីបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍រួមសហការជាមួយគណកម្មការជាតិយូណេស្កូវៀតណាមបំពេញឯកសារបែបបទចាំបាច់នានា ដើម្បីដាក់ជូនយូណេស្កូ មុនថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០១៩។
"សិល្បៈ Xoe Thai" (រូបថត៖ dangcongsan.vn) |
នាយករដ្ឋមន្ត្រីវៀតណាមយល់ព្រមជាមួយរដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡា និងទេសចរណ៍ វៀតណាមតំណាងឲ្យរដ្ឋាភិបាលវៀតណាមចុះ ហត្ថលេខាលើសំណុំរឿងឯកសារ "សិល្បៈ Xoe Thai" និង សិល្បៈ "ស្មូនគ្រឿងភាជន៍របស់ប្រជាជន Cham" ដាក់ជូនអង្គការវិទ្យាសាស្ត្រអប់រំនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ពិចារណា ដាក់បញ្ជូលទៅក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក និងបញ្ជីរាយនាមបេតិកភ័ណ្ឌវប្បធម៌អរូបីដែលត្រូវ ការការពារជាបន្ទាន់។
នាយករដ្ឋមន្ត្រីបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍រួមសហការជាមួយគណកម្មការជាតិយូណេស្កូវៀតណាមបំពេញឯកសារបែបបទចាំបាច់នានា ដើម្បីដាក់ជូនយូណេស្កូ មុនថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០១៩។
ដោយមានលក្ខណៈវិសេសវិសាលដោយឡែក ហើយត្រូវបានប្រជាជន Thai គ្រប់ជំនាន់អភិរក្ស និងអភិវឌ្ឍន៍នោះ លិល្បៈ Xoe Thai បានក្លាយទៅជាទ្រព្យសម្បត្តិវប្បធម៌ ហើយជាចំណងតភ្ជាប់សហគមន៍។ ចំណែកឯរបរស្មូនគ្រឿងភាជន៍ប្រពៃណីរបស់ប្រជាជន Cham គឺបានដើរតួនាទីដ៏ធំធេងក្នុងជីវភាពរស់នៅខាងសេដ្ឋកិច្ច វប្បធម៌ និងសង្គម៕