វៀតណាមដឹកនាំកិច្ចប្រជុំលើកទី៤៧ នៃក្រុមប្រឹក្សាប្រគល់សិទ្ធិមូលនិធិអាស៊ាន

(VOVWORLD) - នេះជាកិច្ចប្រជុំចុងក្រោយដែលវៀតណាមកាន់តួនាទីជាប្រធានក្រុមប្រឹក្សាប្រគល់សុទ្ធិមូលនិធិអាស៊ានក្នុងឆ្នាំ២០២១។

វៀតណាមដឹកនាំកិច្ចប្រជុំលើកទី៤៧ នៃក្រុមប្រឹក្សាប្រគល់សិទ្ធិមូលនិធិអាស៊ាន - ảnh 1ឯកអគ្គរដ្ឋទូត Nguyen Hai Bang បានធ្វើជាប្រធានកិច្ចប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាប្រគល់សិទ្ធិមូលនិធិអាស៊ាន (រូបថត៖ VOV)

នាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកអគ្គរដ្ឋទូតលោក Nguyen Hai Bang ប្រធានបេសកកម្ម វៀតណាមប្រចាំនៅអាស៊ានបានអញ្ជើញដឹកនាំ កិច្ចប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាប្រគល់សិទ្ធិមូលនិធិអាស៊ាន (AF BOT 47) តាមទម្រង់អនឡាញ។ នេះជាកិច្ចប្រជុំចុងក្រោយ ដែលវៀត ណាមកាន់តួនាទីជាប្រធានក្រុមប្រឹក្សាប្រគល់សិទ្ធិ មូលនិធិអាស៊ានក្នុងឆ្នាំ២០២១។

ក្នុងជំនួបនេះ តាងនាមឲ្យ AF BOT លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិអាស៊ានក្នុងការរៀបចំសកម្មភាពរបស់មូលនិធិ ដើម្បីបង្កើនការយល់ដឹងអំពីអាស៊ាន តភ្ជាប់ និងសម្របសម្រួលជាមួយលេខាធិការដ្ឋានអាស៊ាន និងដៃគូនានា។ កិច្ចប្រជុំបានពិភាក្សាលើបញ្ហាដែលនៅសេសសល្យ ក៏ដូចជាទិសដៅអភិវឌ្ឍន៍នៃមូលនិធិអាស៊ានក្នុងឆ្នាំ ២០២២ រួមទាំងផែនការជ្រើសរើសនាយកប្រតិបត្តិរបស់មូលនិធិសម្រាប់ដំណាក់កាល ២០២៣-២០២៦ ផងដែរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានប្រគល់តួនាទីជាប្រធាន AF BOT ជូនឯកអគ្គរដ្ឋទូត-ប្រធានបេសកកម្មប្រ៊ុយណេប្រចាំអាស៊ាន។ ប្រ៊ុយណេនឹងទទួលតួនាទីនេះនៅឆ្នាំ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ