វៀតណាមដាក់បញ្ចូលខ្លឹមសារសិទ្ធិមនុស្សទៅក្នុងកម្មវិធីអប់រំ

(VOVWORLD) - “គោលជំហរនិងគោលនយោបាយរបស់បក្សកុម្មុយនិស្តវៀតណាមទាំងតាំងពីមុន រហូតមកដល់ពេលនេះ និងជាពិសេសនៅក្នុងបណ្តាអាណត្តិថ្មីៗនេះ សុទ្ធតែបានកំណត់យ៉ាងច្បាស់ថា៖ “យកប្រជាជនជាមជ្ឈមណ្ឌល ជាម្ចាស់កម្មវត្ថុ ជាប្រភពធនធាននិងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិនិងការពារមាតុភូមិ”។

វៀតណាមដាក់បញ្ចូលខ្លឹមសារសិទ្ធិមនុស្សទៅក្នុងកម្មវិធីអប់រំ - ảnh 1ទិដ្ឋភាពទូទៅនៃសន្និសីទ (ប្រភព៖ VOV)

នេះគឺជាការអះអាងរបស់នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញនិងជាប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម លោក Nguyen Xuan Thang នៅក្នុងសន្និសីទបូកសរុបលទ្ធផលបឋមនៃការអនុវត្តគម្រោងស្តីពីការដាក់បញ្ចូលខ្លឹមសារសិទ្ធិមនុស្សទៅក្នុងកម្មវិធីអប់រំនៅក្នុងប្រព័ន្ធអប់រំជាតិសម្រាប់ដំណាក់កាល ២០១៧-២០២១។

នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សាស្រ្តាចារ្យបណ្ឌិត Nguyen Xuan Thang បានស្នើឱ្យស្ថាប័នអប់រំក្នុងប្រព័ន្ធអប់រំជាតិ រៀបចំការអប់រំអំពីសិទ្ធិមនុស្ស រួមចំណែកក្នុងការសុក្រិដ្ឋនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ សំខាន់ជាងនេះទៅទៀត នេះក៏ជាភស្តុតាងដ៏រស់រវើកដើម្បីបញ្ជាក់ពីការទទួលស្គាល់និងវិធីសាស្រ្តអភិក្រមសិទ្ធិមនុស្សដោយបដិសេធទស្សនៈខុសឆ្គងនិងមូលបង្កាច់ការពិតរបស់កងកម្លាំងអរិភាព។

 
វៀតណាមដាក់បញ្ចូលខ្លឹមសារសិទ្ធិមនុស្សទៅក្នុងកម្មវិធីអប់រំ - ảnh 2លោក Nguyen Xuan Thang ថ្លែងក្នុងសន្និសីទ (ប្រភព៖ VOV)

សូមគូសបញ្ជាក់ថា គម្រោង “ដាក់បញ្ចូលខ្លឹមសារសិទ្ធិមនុស្សទៅក្នុងកម្មវិធីអប់រំក្នុងប្រព័ន្ធអប់រំជាតិសម្រាប់ឆ្នាំ ២០១៧-២០២៥” ត្រូវបានអនុម័តនៅថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០១៧ ក្នុងគោលបំណងអនុវត្តន៍សារាចរណែនាំរបស់លេខាធិការដ្ឋានមជ្ឈឹមបក្សស្តីពី “ការងារសិទ្ធិមនុស្សក្នុងស្ថានភាពថ្មី”។ ជាពិសេស បំពេញនូវការប្តេជ្ញាចិត្តនិងការទទួលខុសត្រូវរបស់រដ្ឋវៀតណាមចំពោះមុខសហគមន៍អន្តរជាតិ អំពីការលើកកម្ពស់ការអប់រំសិទ្ធិមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ