វៀតណាមដាក់ប្រជាជនចូលមជ្ឈភាពក្នុងគោលនយោបាយ
(VOVWORLD) - នៅចំពោះមុខបញ្ហាប្រឈមដែលមិនធ្លាប់មាន និង ផលប៉ះពាល់ធ្ងន់ធ្ងរបណ្ដាលមក ពីជម្ងឺរាតត្បាតកូវីដ ១៩ នោះ វៀតណាម ប្ដេជ្ញាចិត្តដាក់ប្រជាជនចូលមជ្ឈភាពនៃគោល នយោបាយ បង្កើនសមត្ថ ភាពទប់ទល់ដោយសុខាភិបាលចំពោះជម្ងឺកូវីដ ១៩ អនុវត្តន៍ កម្មវិធីឧបត្ថម្ភសង្គមនិងហិរញ្ញវត្ថុដោយទ្រង់ទ្រាយសមស្រប សំដៅធានាសិទ្ធិមនុស្ស ជាសារវ័ន្តទាំងអស់របស់ប្រជាជន។
សម័យប្រជុំលើកទី៤៨របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) បានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា នៅទីស្នាក់ការអ.ស.បនៅទីក្រុង ហ្សឺណែវ (ស្វីស) ដោយមានការចូលរួមរបស់តំណាងប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិ មនុស្សទាំង៤៧ ប្រទេសសង្កេតការណ៍ជាង១០០ ព្រមទាំងអង្គការអន្តរជាតិអន្តររដ្ឋា ភិបាល និងអង្គការក្រៅរដ្ឋាភិបាលនានាដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ ទៀតផង។
ចូលរួមសម័យប្រជុំនិងថ្លែងសុន្ទរកថានៅឯកិច្ចសន្ទនាជាមួយឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្សរបស់អ.ស.ប អំពីរបាយការណ៍ធ្វើបច្ចុប្បន្នកម្មនូវស្ថានភាព សិទ្ធិមនុស្សលើពិភពលោក ដែលបានធ្វើឡើងនៅថ្ងៃទី១៤ កញ្ញា អនុប្រធានស្ថាន បេសកកម្មវៀតណាមអមអ.ស.បអង្គការពាណិជ្ជកម្មពិភព លោកនិងអង្គការអន្តរជាតិ ផ្សេងៗនៅទីក្រុងហ្សឺណែវ អគ្គទីប្រឹក្សា លោកស្រី Nguyen Phuong Anh បានអះអាង ថា នៅចំពោះមុខបញ្ហាប្រឈមដែលមិនធ្លាប់មាន និងផលប៉ះពាល់ធ្ងន់ធ្ងរបណ្ដាលមក ពីជម្ងឺរាតត្បាតកូវីដ ១៩ នោះ វៀតណាមប្ដេជ្ញាចិត្តដាក់ប្រជាជនចូលមជ្ឈភាពនៃគោល នយោបាយ បង្កើនសមត្ថភាពទប់ទល់ដោយសុខាភិបាលចំពោះជម្ងឺកូវីដ ១៩ អនុវត្តន៍ កម្មវិធីឧបត្ថម្ភសង្គមនិងហិរញ្ញវត្ថុដោយទ្រង់ទ្រាយសមស្រប សំដៅធានាសិទ្ធិមនុស្ស ជាសារវ័ន្តទាំងអស់របស់ប្រជាជន។ វៀតណាមចាត់ទុកថា ការការពារនិងអនុវត្ត ជាក់ស្ដែងសិទ្ធិមនុស្សសម្រាប់ប្រជាជនទាំងអស់ក្នុងបរិបទក្រោយជម្ងឺកូវីដ ១៩ ទាមទារឲ្យមានជំហានអន្តរកាលមួយក្នុងវិធីអភិក្រមនិងការផ្ដល់អាទិភាព ដូច្នេះ វៀត ណាមអំពាវនាវឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សចូលរួមភារកិច្ចស្ដារឡើងវិញក្រោយជម្ងឺកូវីដ ១៩ សំដៅសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៕