វៀតណាម-ដៃគូសំខាន់របស់ប្រទេសស្វីសនៅអាស៊ីអាគ្នេយ៍និងតំបន់អាស៊ីប៉ាស៊ីហ្វិក

(VOVWORLD) - នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា នៅអគារសភាសហព័ន្ធស្វីស នៅទីក្រុង Berne ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាជាតិស្វីស Andreas Aebi។ 
វៀតណាម-ដៃគូសំខាន់របស់ប្រទេសស្វីសនៅអាស៊ីអាគ្នេយ៍និងតំបន់អាស៊ីប៉ាស៊ីហ្វិក - ảnh 1ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញជួបជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធស្វីស (រូបថត៖ VOV)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការបង្រួបបង្រួមនិងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយស្វីស។ លោកបានស្នើក្រុមប្រឹក្សាជាតិស្វីសមានសំឡេងគាំទ្រភាគីទាំងពីរពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការអប់រំ - បណ្តុះបណ្តាល ជាពិសេស ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប EFTA (រួមទាំងប្រទេសចំនួន៤ ស្វីស លីចតេនស្ទីន ន័រវេស អ៊ីស្លង់) ក៏ដូចជាការបង្កើតទំនាក់ទំនងភាពជាដៃគូអាទិភាពលើការច្នៃប្រឌិតវៀតណាម-ស្វីសផងដែរ។ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើឱ្យក្រុមប្រឹក្សាជាតិស្វីសបន្តគាំទ្រនិងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍វៀតណាមនៅស្វីស បន្តលើកកំពស់តួនាទីជាស្ពានជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ។

ចំណែកឯប្រធានក្រុមប្រឹក្សាជាតិ Aebi បានអះអាងថា វៀតណាមជាដៃគូសំខាន់មួយរបស់ស្វីសនៅអាស៊ីអាគ្នេយ៍និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោករូបនេះបានសម្តែងគោល បំណងចង់ពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ គាំទ្រពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេស បញ្ចប់យ៉ាងឆាប់ៗនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និង EFTA ក្នុងនោះមានទាំងស្វីស ដោយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យនវានុវត្តន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ