វៀតណាមដេញថ្លៃឈ្នះការនាំចេញអង្ករ ៣០ ម៉ឺនតោនទៅកាន់ហ្វីលីពីន

(VOVWORLD) - ការដេញថ្លៃនេះមានការចូលរួមពីតំណាងប្រទេសវៀតណាម ថៃ មីយ៉ាន់ម៉ានិងឥណ្ឌា។ 
វៀតណាមដេញថ្លៃឈ្នះការនាំចេញអង្ករ ៣០ ម៉ឺនតោនទៅកាន់ហ្វីលីពីន - ảnh 1 វៀតណាមដេញថ្លៃឈ្នះការនាំចេញអង្ករ ៣០ ម៉ឺនតោនទៅកាន់ហ្វីលីពីន (រូបថតៈ LDO)

ក្នុងនោះ ភាគីវៀតណាមមានក្រុមហ៊ុន Vinafood ១ ចូលរួមការដេញថ្លៃ ផងដែរ។ យោងតាមលទ្ធផល ចំណាត់ថ្នាក់ការដេញថ្លៃ ដែលត្រូវបានផ្សព្វ ផ្សាយនៅលើគេហទំព័ររបស់ PITC នៅថ្ងៃទី ១១ ខែមិថុនា ហើយវៀត ណាម បានឈ្នះការដេញថ្លៃចំនួន ៣០ ម៉ឺនតោន ដែលបានបញ្ជូនទៅកំពង់ ផែ Davao ក្នុងតម្លៃ ៤៩៧.៣០ ដុល្លារ/តោន។

យោងតាមក្រសួងកសិកម្ម និងអភិ វឌ្ឍន៍ជនបទ បរិមាណសរុបនិងតម្លៃនាំចេញអង្ករក្នុងរយៈពេល ៥ ខែដើមឆ្នាំលើទូទាំងប្រទេស សម្រេចបានជិត ២,៩ លានតោន និង ១,៤១ ពាន់លានដុល្លារ កើន ៥,១% អំពីបរិមាណនិងកើន ១៨,៩% អំពីតម្លៃ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ គួរកត់សម្គាល់ថា តម្លៃនាំចេញអង្ករក្នុងដំណាក់កាលថ្មីៗនេះ នេះកើនឡើង ១៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដែលគិតជាមធ្យមគឺ ៤៨៥ ដុល្លារ/តោន។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានកត់សម្គាល់ថា ជាមួយនឹងតម្លៃប្រកួតប្រជែងនិងការនាំចេញដ៏រឹងមាំ នាពេលបច្ចុប្បន្ននេះ ប្រទេសវៀតណាមមានឱកាសដ៏ល្អដើម្បីវ៉ាដាច់ប្រទេសថៃក្នុងការនាំចេញអង្ករទៅកាន់ពិភពលោកនៅឆ្នាំ ២០២០នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ