វៀតណាមដំណាងអោយសហគមន៍ francophonie ក្នុងទិវា francophonie ២០១៥
|
វៀតណាមដំណាងអោយសហគមន៍ francophonie ក្នុងទិវា francophonie ២០១៥ |
(VOV)_នាព្រឹកថ្ងៃទី២០ មិនា នៅទីក្រុង Xai – Xai (ប្រទេស Mozambique ) បាន
ប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍ ទិវា francophonie រៀបចំឡើងដោយបណ្ដាក្រ
សួងអប់រំ និងអភិវឌ្ឍន៍មនុស្ស វប្បធម៌ កិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការ បាន
រួមសហការជាមយយស្ថានទូតនៃបណ្ដាប្រទេស francophonie នៅ Mozambique ។ ឆ្នាំ ២០១៥នេះ វៀតណាមត្រូវបានជ្រើសរើសជាដំណាងអោយសហគមន៍
francophonie ក្នុងបណ្ដាសកម្មភាពវប្បធម៌ ផ្សព្វផ្សាយ អំពី francophonie នៅ Mozam
bique ។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Mozambique លោក
Nguyen Van Trung បានលើកច្បាស់នូវរាល់ការរួមវិភាគទានរបស់សហគមន៍ franco
phonie ក្នុងការធានាពហុបែបភាសានិងវប្បធម៌ រួមចំណែកដោះស្រាយបណ្ដាការសាកល្បងសកល ដូចជា៖ អាសន្នរោគ គ្រោះធម្មជាតិ…លៗ
ក្នុងក្របខ័ណ្ឌ សប្ដាហ៍ francophonie ស្ថានទូតវៀតណាមប្រចាំនៅ Mozambique
បានរៀបចំការតាំងពិព័រណ៌៖ ទិដ្ឋភាព និងមនុស្សវៀតណាម។ នេះគឺជាសកម្មភាព
វប្បធម៌ដំបូង ចាប់ផ្តើមសកម្មភាពជាច្រើនក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍លើកទី
៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និង Mozambique (១៩៧៥-២០១៥)៕