វៀតណាមដណ្ដើមបានមេដាយមាសចំនួន៤គ្រឿងក្នុងសម័យប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិឆ្នាំ២០២២
(VOVWORLD) - អូឡាំពិកគីមីវិទ្យាអន្តរជាតិ (IChO) ឆ្នាំ ២០២២ បានប្រព្រឹត្តិទៅនៅប្រទេសចិនតាមអនឡាញចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៨ កក្កដា។
ក្រុមជម្រើសជាតិវៀតណាមមានបេក្ខជនចំនួន ៤ នាក់ |
នារសៀលថ្ងៃទី ១៨ ខែកក្កដា គណៈមេប្រយោគ អូឡាំពិកគីមីវិទ្យាអន្តរជាតិឆ្នាំ២០២២បានរៀបចំពិធីបូកសរុប និងប្រគល់ពានរង្វាន់នៅប្រទេសចិនតាមអនឡាញ។ អូឡាំពិកគីមីវិទ្យាអន្តរជាតិ (IChO) ឆ្នាំ ២០២២ បានប្រព្រឹត្តិទៅនៅប្រទេសចិនតាមអនឡាញចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៨ កក្កដា។ ក្រុមជម្រើសជាតិវៀតណាមមានបេក្ខជនចំនួន ៤ នាក់ បានប្រឡងតាមអនឡាញនៅទីក្រុងហាណូយ ហើយបេក្ខជនទាំង ៤ នាក់សុទ្ធតែទទួលបានមេដាយមាស។
សូមបញ្ជាក់ដែរថា អូឡាំពិកគីមីវិទ្យាអន្តរជាតិ (IChO) ឆ្នាំ ២០២២ ទាក់ទាញបានការចូលរួមរបស់បេក្ខជនជាង ៣២៦ នាក់ មកពីប្រទេស និងតំបន់ដែនដីចំនួន ៨៤។ នេះគឺជាលើកទី២ហើយដែលសិស្សានុស្សិសទាំងអស់នៃក្រុមជម្រើសជាតិវៀតណាមសុទ្ធតែទទួលបានមេដាយមាស (ក្រោយឆ្នាំ ២០២០) ផងដែរ ៕