វៀតណាមដណ្ដើមបានមេដាយមាស៣គ្រឿងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២

(VOVWORLD) - បន្ទាប់ពីជោគជ័យរបស់កីឡាករហែលទឹក Vo Huynh Anh Khoa ក្នុងវិញ្ញាសាហែលទឹកសេរី ៤០០ម៉ែត្របុរស អត្តពលិកពីរនាក់គឺ Le Thi Dung និង Tran Quoc Phi ក៏បានជាប់ឈ្មោះទៅក្នុង "តារាងមាស" លទ្ធផលនៃការប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ (អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២ ) ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ី។ 
វៀតណាមដណ្ដើមបានមេដាយមាស៣គ្រឿងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២ - ảnh 1មេដាយមាស អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២។ (ប្រភព៖ Vnews)

នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាហែលទឹកសេរី ៤០០ម៉ែត្រនារី Class S8 ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Semarang នាព្រឹកថ្ងៃទី១ ខែសីហា កីឡាការិនី Le Thi Dung បានបញ្ចប់ការប្រកួតដោយប្រើប្រាសថិរវេលា ៥ នាទី ៥៩.៨៧ វិនាទី។ ចំណែកឯការប្រកួតលើវិញ្ញាសាហែលទឹកកង្កែប ១០០ម៉ែត្របុរស Class S13 កីឡាករ Tran Quoc Phi ក៏បានមកដល់ទីដំបូងគេ ដោយប្រើថិរវេលា ១នាទី ១៤.៨០វិនាទី។

រហូតមកដល់ពេលនេះ ប្រតិភូកីឡាជនពិការវៀតណាមដណ្តើមបានមេដាយមាសចំនួន ៣គ្រឿង ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២២។ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២២ ប្រតិភូកីឡាជនពិការវៀតណាមបានចូលរួមប្រកួតក្នុងប្រភេទកីឡាចំនួន ៨/១៤ (រួមមានអត្តពលកម្ម ហែលទឹក លើកទម្ងន់ វាយសី វាយកូនឃ្លីលើតុ អុក យូដូ បាញ់ធ្នូ)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ