វៀតណាមដណ្ដើមបានសិទ្ធិទទួលរៀបចំមហោស្រពកីឡាទ្វិបអាស៊ី- ASIAD 2019

វៀតណាមដណ្ដើមបានសិទ្ធិទទួលរៀបចំមហោស្រពកីឡាទ្វិបអាស៊ី- ASIAD 2019 - ảnh 1
វៀតណាមដណ្ដើមបានសិទ្ធិទទួលរៀបចំមហោស្រពកីឡាទ្វិបអាស៊ី- ASIAD 2019


        VOV-តាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សា Olympic ទ្វិបអាស៊ី (OCA) ថា រដ្ឋធានីហាណូយរបស់វៀតណាមបានឆ្លងផុតពីទីក្រុងចំនួន២គឺ​ Surabaya របស់​
ឥណ្ឌូនេស៊ីនិង Dubai របស់ព្រះរាជាណាចក្រអារ៉ាប់អេមីរេត (UAE) ដើម្បីដណ្ដើម​បានសិទ្ធិទទួលរៀបចំមហោស្រពកីឡាទ្វិបអាស៊ី (ASIAD) លើកទី១៨ដែលនឹង​
បាន​រៀបចំនាឆ្នាំ២០១៩។ ថ្លែងមតិនៅសម័យប្រជុំរបស់ក្រុមប្រឹក្សា OCA ដែល​ប្រព្រឹត្តទៅនាថ្ងៃដ៏ដែលនៅមណ្ឌលរដ្ឋបាលពិសេស Macao ចិន ប្រធាន OCA
លោក Sheikh Ahmad Al-Fahad Al-Sabah បានបង្ហាញនូវការជឿជាក់ថា OCA និងរដ្ឋាភិបាលវៀតណាមក៏ដូចជាអង្គការកីឡាវៀតណាមនានានឹងធ្វើអស់ពី​កំលាំងកាយចិត្តដើម្បីនាំមកនូវមហោស្រពកីឡាទ្វិបអាស៊ីមួយទទួលបាន​ជោគ
ជ័យបំផុតពីមុនមក។ តាមការគ្រោងទុកជាមុន ចំណាយប្រាក់សំរាប់​ព្រឹត្តិការណ៍កីឡាធំបំផុតក្នុងដំបន់នេះនឹងប្រមាណ១៥០លានដុល្លារអាមេរិក
ក្នុង​នោះមានការសាងសង់ហេដ្ឋានរចនាសម្ព័ន្ធដូចជាពហុកីឡាដ្ឋានថ្មីនិងបុរី
កីឡាករ​មួយ។ ASIAD ១៧នឹងបានរៀបចំនាឆ្នាំ២០១៤នៅទីក្រុង Incheon
កូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ