វៀតណាមដណ្តើមបាន Cup នៃពានរង្វាន់បច្ចេកវិទ្យាព័ត៌មានអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ ២០១៩
(VOVWORLD) - នាយប់ថ្ងៃទី ២២ ខែវិច្ឆិកា ពិធីប្រកាសនិងប្រគល់ពានរង្វាន់បច្ចេកវិទ្យាព័ត៌មានអាស៊ី-ប៉ាស៊ីហ្វិក APICTA ២០១៩ បានប្រព្រឹត្តទៅនៅទីក្រុង Ha Long ខេត្ត Quang Ninh។ គណៈចាត់តាំងកម្មវិធីបានប្រគល់ពានរង្វាន់ សម្រាប់ផលិតផលចំនួន ២៤មុខ និងប័ណ្ណសរសើរ Merit ចំនួន ៧៤។
ទិដ្ឋភាពនៃពិធីប្រគល់ពានរង្វាន់ |
តំណាងវៀតណាមដណ្តើមបាន Cup ១ និងប័ណ្ណសរសើរចំនួន ៨ ដែលជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងតារាងរៀបចំណាត់ថ្នាក់ផងដែរ។ លោកស្រី Dinh Thi Thuy តំណាងអង្គភាពទទួលបានពានរង្វាន់នៅឯពិធីបានអោយដឹងថា៖ “នាងខ្ញុំមានមោទនភាពណាស់ ដែលផលិតផលបានឈ្នះរង្វាន់ រួមចំណែកក្នុងការអះអាងថា សហគ្រាសវៀត ណាមអាចចូលរួមបានយ៉ាងពេញលេញនៅលើឆាកអន្តរជាតិ ដោយផ្គត់ផ្គង់នូវផលិត ផលដែលពិតជាមានប្រយោជន៍ មិនត្រឹមតែសម្រាប់សហគ្រាសវៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពិភពលោកទាំងមូលទៀតផង។ នេះក៏ជាឱកាសដ៏ល្អក្នុងការរៀនសូត្រនិងផ្លាស់ប្តូរបទពិសោធន៍ តាមនិន្នាការ Go Global ដោយឆ្ពោះទៅរកទីផ្សារអន្តរជាតិ”។
សូមគូសបញ្ជាក់ថា ពានរង្វាន់ APICTA គឺជាពានរង្វាន់ដែលមានកិត្យានុភាពសម្រាប់ផលិតផលសេវាកម្មនិងដំណោះស្រាយផ្នែកព័ត៌មានវិទ្យាឆ្នើមក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលបានប្រារព្ធធ្វើជាលើកដំបូងនៅឆ្នាំ ២០០១។ ចំណែកឯឆ្នាំ ២០១៩នេះ គឺជាឆ្នាំដំបូងដែលវៀតណាមទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិនេះ។ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងនៅទីក្រុង Ha Long ខេត្ត Quang Ninh និងបានទទួលស្វាគមន៍ប្រតិភូជិត ១.០០០ នាក់មកពីអង្គការសមាជិក APICTA ចំនួន ១៦ ផងដែរ៕