វៀតណាមដណ្តើមបានមេដាយមាស ៣ គ្រឿងនៅព្រឹត្តិការណ៍អូឡាំពិកគីមីវិទ្យាអន្តរជាតិឆ្នាំ ២០២១
(VOVWORLD) - ការប្រកួតអូឡាំពិកគីមីវិទ្យាអន្តរជាតិឆ្នាំ ២០២១ (ICh ២០២១) ដែលរៀបចំដោយប្រទេសជប៉ុននឹងត្រូវរៀបចំឡើងក្នុងទម្រង់អនឡាញ ចាប់ពីថ្ងៃទី ២៥ ខែកក្កដាដល់ថ្ងៃទី ២ ខែសីហា ដោយមានការចូលរួមពីប្រទេសនិងតំបន់ចំនួន ៧៩។
ក្រុមជម្រើសប្រកួតអូឡាំពិកគីមីវិទ្យាឆ្នាំ ២០២១ បានថតរូបជាមួយតំណាងក្រសួងអប់រំនិងបណ្តុះបណ្តាល (រូបថត៖ VOV) |
នៅយប់ថ្ងៃទី ២ ខែសីហា នាយកដ្ឋានគ្រប់គ្រងគុណភាព នៃក្រសួងអប់រំនិងបណ្តុះបណ្តាលបានឲ្យដឹងថា បេក្ខជនទាំង ៤ នាក់ ដែលចូលរួមក្នុងការប្រកួតអូឡាំពិកគីមីវិទ្យាអន្តរជាតិឆ្នាំ ២០២១ សុទ្ធតែដណ្តើមបានមេដាយ ក្នុងនោះ មេដាយមាស ៣ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង។ មេដាយមាសបានទៅបេក្ខជន៖ Nguyen Duy Anh និង Nguyen Le Thao សិស្សថ្នាក់ទី ១២ វិទ្យាល័យឯកទេសហាណូយ-អាំស្ទែរដាំ; Pham Duc Phuong សិស្សថ្នាក់ទី ១២ វិទ្យាល័យឯកទេស Nguyen Trai ខេត្ត Hai Duong។ ការប្រកួតអូឡាំពិកគីមីវិទ្យាអន្តរជាតិឆ្នាំ ២០២១(ICh ២០២១) ដែលរៀបចំដោយប្រទេសជប៉ុននឹងត្រូវរៀបចំឡើងក្នុងទម្រង់អនឡាញ ចាប់ពីថ្ងៃទី ២៥ ខែកក្កដាដល់ថ្ងៃទី ២ ខែសីហា ដោយមានការចូលរួមពីប្រទេសនិងតំបន់ចំនួន ៧៩។
នៅការប្រកួតអូឡាំពិក ឆ្នាំ ២០២១ វៀតណាមមានសិស្សចំនួន ៣៧ នាក់ចូលរួមក្នុងការប្រកួតនេះ ហើយទទួលបានរង្វាន់ទាំងអស់ រួមមាន៖ មេដាយមាស ១២ គ្រឿង; មេដាយប្រាក់ ១៣ គ្រឿង; មេដាយសំរិទ្ធ ១០ គ្រឿងនិងវិញ្ញាបនប័ត្រកិត្តិយសចំនួន ២ ផងដែរ៕