វៀតណាមដណ្តើមបានរង្វាន់អំពីការផ្លាស់ប្តូរហ្សែនបង្កើតពូជស្រូវរបស់ IAEA
|
វៀតណាមដណ្តើមបានរង្វាន់អំពីការផ្លាស់ប្តូរហ្សែនបង្កើតពូជស្រូវរបស់ IAEA (Image: nld.vn) |
(VOVworld) –ក្រោយរយៈពេល ១ សប្តាហ៍ធ្វើការនៃសម័យប្រជុំមហាសន្និបាតទីភ្នាក់
ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានបញ្ចប់សេចក្តីសម្រេចចិត្តចំនួន ១៥ និង
សេចក្តី សម្រេចចំនួន ៤ ស្តីអំពីបណ្ដាបញ្ហាហិរញ្ញវត្ថុបុគ្គលិកឆ្នាំ ២០១៥ និងការផ្លាស់
ប្តូរបែបទរបស់ IAEA ត្រូវបានអនុម័ត។ សម័យប្រជុំលើកនេះបានអនុម័តលើថវិការ
សរុបរបស់ IAEA នាឆ្នាំ ២០១៥ គឺ ៣៥០ លានអឺរ៉ូ ក្នុងនោះ ការួមវិភាគទានថវិការ
តាមគំរោង របស់វៀតណាមគឺ ១០៨ ពាន់អឺរ៉ូ។ មុននោះ IAEA បានរៀបចំពិធីប្រគល់
រង្វាន់សំរាប់បុគ្គលនិងអង្គការនៃប្រទេសជាសមាជិកដែលមានសមិទ្ធិលើវិស័យបង្កើត
ការផ្លាស់ប្តូរហ្សែនពូជរួមចំណែកក្នុងការធានាសន្តិសុខស្បៀងអាហារប្រកបដោយ
ប្រសិទ្ធភាពនិងការអភិវឌ្ឍន៍ចីរភាព។ វៀតណាមដណ្តើមបានរង្វាន់ចំនួន ៣ ក្នុង
ចំណោមរង្វាន់ ចំនួន ២៣៕