វៀតណាម-ដាណឺម៉ាកជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច បរិស្ថាន អាកាសធាតុ ថាមពល និងការអភិវឌ្ឍបៃតង
(VOVWORLD) - អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអះអាងថា នាពេលខាងមុខ ប្រទេសទាំងពីរចាំបាច់ត្រូវបន្តជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀង ដែលសម្រេចបាន ទាញយករាល់ឱកាសពីក្របខណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របៃតង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសគឺលើវិស័យដែលជាប្រៀងខ្លាំង និងជាតម្រូវការរបស់ភាគីទាំងពីរ។
នាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រី Mette Frederiksen និងអនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan ធ្វើជាសហប្រធាននៃកិច្ចពិភាក្សារវាងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។ រូបថត៖ dangcongsan.vn |
បន្តដំណើរបំពេញទស្សនកិច្ចនៅដាណឺម៉ាក តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រី Mette Frederiksen នាថ្ងៃទី ២២ វិច្ឆិកា នៅរដ្ឋធានី Copenhagen អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបសន្ទនាជាមួយ ព្រះរាជទាយាទដាណឺម៉ាក Frederik ។ នៅក្នុងជំនួបនោះ ព្រះរាជទាយាទ Frederik មានជំនឿជាក់ថា ដំណើរទស្សនៈកិច្ចលើកនេះរបស់អនុប្រធានរដ្ឋនឹងរួមចំណែក ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយដែលកំពុងអភិវឌ្ឍន៍យ៉ាងល្អរប្រសើវាងប្រទេសទាំងពីរ។ ព្រះរាជទាយាទដាណឺម៉ាក Frederik បានឲ្យដឹងថា នាពេលខាងមុខ ភាគីទាំងពីរចាំបាច់ត្រូវបន្តកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក អនុវត្តន៍កិច្ចព្រមព្រៀងដែលសម្រេចបានក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របៃតងដែលទើបតែត្រូវបាននាយករដ្ឋមន្ត្រីលោក Pham Minh Chinh និង នាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រី Mette Frederiksen អនុម័តកាលពីថ្ងៃទី ១ ខែវិច្ឆិកាកន្លងទៅ។
ជាការឆ្លើយតប អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអះអាងថា នាពេលខាងមុខ ប្រទេសទាំងពីរចាំបាច់ត្រូវបន្តជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀង ដែលសម្រេចបាន ទាញយករាល់ឱកាសពីក្របខណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របៃតង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសគឺលើវិស័យដែលជាប្រៀងខ្លាំង និងជាតម្រូវការរបស់ភាគីទាំងពីរ។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan និងព្រះរាជទាយាទ Frederik ។ រូបថត៖ dangcongsan.vn |
អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានស្នើឲ្យព្រះរាជវង្សានុវង្ស និងរដ្ឋាភិបាលដាណឺម៉ាកនឹងបន្តជួយឧបត្ថម្ភវៀតណាមអនុវត្តន៍ការប្តេជ្ញាចិត្តនៃសេចក្តីថ្លែងការណ៍នៃសន្និសីទភាពជាដៃគូយុទ្ធសាស្ត្របៃតង (JETP) សន្និសីទ COP លើកទី២៦ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ លោកស្រីអនុប្រធានរដ្ឋក៏បានស្នើឲ្យព្រះរាជទាយាទបន្តយកចិត្តទុកដាក់ និងគាំទ្រដល់អង្គការដាណឺម៉ាក ដូចជាមូលនិធិជាតិបៃតង ជួយឧបត្ថម្ភដល់ដំណើរការផ្លាស់ប្តូរបៃតងរបស់វៀតណាម និងលើកទឹកចិត្តដល់សហគ្រាសដាណឺម៉ាកមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាមលើវិស័យថាមពលកកើតឡើងវិញ និងកំណើនបៃតងផងដែរ៕