វៀតណាមដាណឺម៉ាកបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

Vovworld-ក្នុងពិធីទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មនិង​វិនិយោគដាណឺម៉ាក
លោក Pia Olsen Dyhrដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមឧបនាយក
រដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phucបានអះអាងថា៖វៀតណាមជានិច្ចកាល
ចាត់ទុកដាណឺម៉ាក់ជាដៃគូ១ក្នុងចំណោមដៃគូចម្បងខាងសេដ្ឋកិច្ច​និងពាណិជកម្មនៅ
អឺរ៉ុប។លោកបានស្នើឲ្យដាណឺម៉ាកបន្តគាំទ្រវៀតណាមក្នុងការចរចារស្តីពីកិច្ចព្រមព្រៀង
ពាណីជ្ជកម្មសេរីវៀតណាម-EU ក៍ដូចជាការដែលEU ឆាប់ទទួលស្គាល់ខឿនសេដ្ឋកិច្ច
ទីផ្សាររបស់វៀតណាម។រីឯខ្លួនវិញលោក Pia Olsen Dyhrអះអាងថា៖នឹងធ្វើអស់ពីកំលាំង
កាយចិត្តរបស់ខ្លួនដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិកាលើវិស័យសេដ្ឋកិច្ចនិង
ពាណិជ្ជកម្ម ររវាងប្រទេសទាំង២​។លោក Pia Olsen Dyhrបានស្នើថា៖រដ្ឋាភិបាលវៀត
ណាមបង្កលក្ខណះងាយស្រួលសំរាប់បណ្តាអង្គភាពអាជីវកម្មដាណឺម៉ាកវិនិយោគ
ប្រកបដោយប្រសិទ្ឋភាពនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ