វៀតណាមដើរតួនាទីកាន់តែសំខាន់ក្នុងអង្គការ Francophone
|
ឯកអគ្គរដ្ឋទូត Nguyen Ngoc Son
|
(VOV)_ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣១មិនា នៅទីក្រុង Montlellier (បារាំង) បាន
ប្រព្រឹត្តទៅ” សប្ដាហ៍អន្តរជាតិ Francophone”។ ប្រធានបទរបស់សប្ដាហ៍ Francophone
ឆ្នាំនេះគឺ “ ភាសាបារាំងនៅទ្វីបអាស៊ី” ដោយមានសកម្មភាពជាច្រើន ដូចជា៖សិក្ខា
សាលា ជំនួបពិភាក្សា និងការតាំងពិព័រណ៌ ដោយប្រមូលផ្តុំទៅលើបណ្ដាបញ្ហាភាសា
បារាំងនៅទ្វីបអាស៊ី។
នៅសិក្ខាសាលា ដោយប្រធានបទ៖ “ ភាសាបារាំងនៅវៀតណាម៖ប្រវត្តិសាស្ត្រ
អក្សរសាស្ត្រ និងមេម័រ” បានប្រព្រឹត្តទៅ នាថ្ងៃទី២៧មិនា បណ្ដាអ្នកប្រាជ្ញ អ្នកជំនាញ
ការអំពីភាសានិងវប្បធម៌បារាំងបានអះអាងថា៖វៀតណាមដើរតួនាទីកាន់តែសំខាន់
ក្នុងសហគមន៍បណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង និងអង្គការអន្តរជាតិ Francophone
( OIF) ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Nguyen Ngoc Son បានបូក
សរុបសកម្មភាពរបស់វៀតណាមនៅOIF ក្នុងរយៈពេលកន្លងទៅ។
នាព្រឹកថ្ងៃទី២៨មិនា ឯកអគ្គរដ្ឋទូត Nguyen Ngoc Son បានជួបពិភាក្សាជា
មួយលោក Pierre Pouessel អភិបាលខេត្ត Herault ស្ដីអំពីទំនាក់ទំនងលើច្រើនវិស័យ
រវាងខេត្ត Herault ជាមួយដៃគូវៀតណាមផ្សេងៗ ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច
និងអប់រំថ្នាក់ឧត្តមសិក្សា៕