វៀតណាមដើរតួនាទីកាន់តែសំខាន់ពី១ថ្ងៃទៅ១ថ្ងៃក្នុងការធានាសន្តិសុខ ស្ថិរភាពលើពិភពលោក

វៀតណាមដើរតួនាទីកាន់តែសំខាន់ពី១ថ្ងៃទៅ១ថ្ងៃក្នុងការធានាសន្តិសុខ ស្ថិរភាពលើពិភពលោក - ảnh 1
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh

(VOV)_ក្រសួងការបរទេសវៀតណាម៖៧០ឆ្នាំប្រពៃណីនិងតម្រង់ទិស​សំរាប់
អនាគត  ជាឈ្មោះប្រធានបទ នៃសិក្ខាសាលា ដោយក្រសួងការបរទេសវៀតណាម 
រៀបចំឡើង នាថ្ងៃទី២០ សីហា នៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបអនុស្សាវ
រីយ៍  លើកទី៧០នៃទិវាបដិវត្តន៍ខែសីហា បុណ្យជាតិថ្ងៃទី២កញ្ញា និងលើកទី​៧០នៃ
ទិវាបង្កើតផ្នែកការទូតវៀតណាម។

          ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងការបរទេសវៀត
ណាម  លោក Pham Binh Minh បានអះអាងថា៖ 

          “ ការផ្តួចផ្តើមធ្វើសមាហរណកម្មអន្តរជាតិដ៏ទូលំទូលាយ និងស៊ីជំរៅ​របស់វៀត
ណាម នឹងត្រូវបានជំរុញខ្លាំងថែមទៀត។ វៀតណាមនឹងខំប្រឹងប្រែងនាំ​ទំនាក់ទំនង
ការបរទេសស៊ីជំរៅថែមទៀត អភិវឌ្ឍន៍ទំនាក់ទំនងជាមួយដៃគូសំខាន់ ​និងប្រទេស
មិត្តប្រពៃណីនានា។ ក្នុងកិច្ចការបរទេសពហុទិស វៀតណាមបន្តរក្សាតួនាទីជាសមា
ជិកសកម្ម មានការទទួលខុសត្រូវរបស់អាស៊ាន ក៏ដូចជាយន្តការពហុភាគីផ្សេងៗទៀត
 ដែលដំបូងគេគឺអង្គការ​សហប្រជាជាតិ។”

          នៅសិក្ខាសាលានេះ បទអន្តរាគមន៍របស់បណ្ដាឯកអគ្គរដ្ឋទូត ដំណាងអង្គការ
តំបន់និងអន្តរជាតិ សុទ្ធតែអះអាងថា៖ ៧០ឆ្នាំកន្លងទៅ វៀតណាមជានិច្ចកាល​រក្សា
ទំនាក់ទំនងបរទេសដ៏ល្អប្រសើរ រួមចំណែកសកម្មសំរាប់សន្តិភាព ស្ថិរភាព និងភាព
សម្បូររុងរឿងនៅក្នុងតំបន់និងអន្តរជាតិ។ ឯកអគ្គរដ្ឋទូតចិន ​ លោក Hong Xiao Yong 
 បានសង្កត់ធ្ងន់ថា៖

          “ វៀតណាមជានិច្ចកាលរក្សាទំនាក់ទំនងការទូតប្រកបដោយឯករាជ្យ ​ម្ចាស់ការ សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ អនុវត្តគោលនយោបាយកិច្ចការបរ
ទេសបើកទូលាយពហុទិសភាវូបនីយកម្ម ពហុបែបភាវូបនីយកម្ម។ ជា​ប្រទេស
សមាជិកមួយរបស់អង្គការសហប្រជាជាតិ វៀតណាមជានិច្ចកាលសកម្មចូលរួម
វិស័យសហប្រតិបត្តិការនានា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ វៀតណាម
​សកម្មឡើងសម្លេងដើម្បីប្រទេសកំពុងអភិវឌ្ឍន៍ ខំប្រឹងប្រែងការពារ​ផលប្រយោជន៍
រួម ជំរុញសមភាព យុត្តិធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕ ​”

ប្រតិកម្មទៅវិញ

ផ្សេងៗ