វៀតណាមដើរតួនាទីយ៉ាងសកម្មក្នុងសកម្មភាពសមភាពភេទអន្តរជាតិ

វៀតណាមដើរតួនាទីយ៉ាងសកម្មក្នុងសកម្មភាពសមភាពភេទអន្តរជាតិ - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe

          (VOV)_បន្តដំណើរទស្សនកិច្ចនៅជប៉ុន នាថ្ងៃទី២៩ សីហា ថ្លែងមតិនៅក្នុងពិ
ធី​បិទសន្និសីទ ៖ ក្រុមប្រឹក្សាសកលដើម្បីនារី អនុប្រធានរដ្ឋសភាវៀតណាម លោក
ស្រី​ Nguyen Thi Kim Ngan បានចាត់ទុកថា៖ នេះគឺជាព្រឹត្តិការណ៍​សំខាន់ បង្ហាញ​
នូវការ​យកចិត្តទុកដាក់របស់រដ្ឋាភិបាលជប៉ុន ដើម្បីជំរុញការចូល​រួមរបស់នារី ក្នុង
ជីវភាព​រស់​នៅ ​សង្គមជប៉ុន និងលើពិភពលោក។ នេះក៏​ជា​ឱកាសដើម្បីអង្គសន្និ
សីទ ពិភាក្សា ​និង​នាំ​ចេញដំណោះស្រាយសំរាប់ការលំបាកសាកល្បងនានា ក្នុង
កិច្ចការផ្ទេរប្រគល់​សិទ្ធិសំរាប់នារីផងដែរ។ អនុប្រធានរដ្ឋសភា ​Nguyen Thi Kim
 Ngan បានអោយ​ដឹង​ថា៖ ​វៀតណាមបានចេញផ្សាយ ​និងសកម្មអនុវត្តយុទ្ធ
សាស្ត្រជាតិ អំពីសមភាពភេទ​ដំណាក់​កាល ២០១១-២០២០ និងនាំចេញគោល
ដៅជាតិ អំពីសមភាពភេទ បង្កើន​សកម្មភាព​សហប្រតិបត្តិការអន្តរជាតិ។

          ក្នុងបទថ្លែងមតិមុននេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បាន​ផ្ញើ
សារ១​ចំពោះអង្គសន្និសីទទាំងឡាយ នោះគឺ​គោលបំណង ទាំងនារីនិងបុរស
 ​រួមគ្នាកសាង​សង្គម​មួយគួរអោយរស់នៅ ហើយក្នុងនោះ ពង្រីកតួនាទីនិង
សមិទ្ធិភាពរបស់នារីទៀតផង។ ​នាយករដ្ឋមន្ត្រី​ លោក Shinzo Abe ក៏បាន
សន្យាថា​នឹងផ្តល់​ទឹកប្រាក់ ODA ចំនួន4,2 ពាន់លានយិន ដើម្បីជំរុញតួនា
ទីរបស់នារីលើ​ពិភពលោកទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ