វៀតណាមដាស់តឿនដំណើរការផ្ដល់អាជ្ញាប័ណ្ណដល់វ៉ាក់សាំងបង្ការកូវីដ ១៩ Nanocovax

(VOVWORLD) - តំណាងក្រុមហ៊ុន Nanogen បានឲ្យដឹងថា គិតត្រឹមបច្ចុប្បន្ននេះ វ៉ាក់សាំង Nanocovax ត្រូវបានចាក់ជាសាកល្បងគ្លីនិកជូនអ្នកស្ម័គ្រចិត្តចំនួន១៣.៦២០នាក់។ ក្នុងនោះ ៦០ នាក់ក្នុងដំណាក់កាលទី១ ៥៦០នាក់ក្នុងដំណាក់កាលទី២ និង១៣ពាន់នាក់ក្នុង ដំណាក់កាលទី៣។

នាថ្ងៃទី២២ ខែកក្កដា ក្រសួងសុខាភិបាល ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមបានបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យសំណុំឯកសារ ទិន្នន័យ លទ្ធផលស្រាវ ជ្រាវការសាកល្បងគ្លីនិក ហើយពិចារណាលើការផ្ដល់អាជ្ញាប័ណ្ណជាបន្ទាន់ចំពោះ វ៉ាក់សាំង Nanocovax របស់ក្រុមហ៊ុនភាគហ៊ុនជីវសាស្ត្រ ឱសថសាស្ត្រ Nanogen។ តំណាងក្រុមហ៊ុន Nanogen បានឲ្យដឹងថា គិតត្រឹមបច្ចុប្បន្ននេះ វ៉ាក់សាំង Nanocovax ត្រូវបានចាក់ជាសាកល្បងគ្លីនិកជូនអ្នកស្ម័គ្រចិត្តចំនួន១៣.៦២០នាក់។ ក្នុងនោះ ៦០ នាក់ក្នុងដំណាក់កាលទី១ ៥៦០នាក់ក្នុងដំណាក់កាលទី២ និង១៣ពាន់នាក់ក្នុង ដំណាក់កាលទី៣។ ក្នុងដំណាក់កាលទី៣ អ្នកស្ម័គ្រចិត្តត្រូវបានចាក់វ៉ាក់សាំងគ្រប់២ ដូសមានចំនួន១០០៤នាក់។ ធ្វើការសន្និដ្ឋាននៅកិច្ចប្រជុំ អនុរដ្ឋមន្រ្តីក្រសួងសុខា ភិបាលលោក Tran Van Thuan បានបញ្ជាក់ថា ក្រសួងសុខាភិបាល ក្រុមប្រឹក្សាសីល ធម៌ក្នុងការស្រាវជ្រាវជីវវេជ្ជសាស្ត្រជាតិ និងក្រុមប្រឹក្សាពិគ្រោះយោបល់ការផ្ដល់លិខិត ចុះបញ្ជីឱសថនិងវត្ថុធាតុដើមធ្វើឱសថ តែងតែគាំទ្រ បង្កលក្ខណៈដល់ក្រុមហ៊ុន Nanogen ក៏ដូចជាក្រុមហ៊ុន អង្គភាពនានាក្នុងប្រទេស ក្នុងការស្រាវជ្រាវ អភិវឌ្ឍ និង ផលិតវ៉ាក់សាំងបង្ការកូវីដ ១៩ ដោយមានគោលបំណងចង់មានវ៉ាក់សាំង “Made in Vietnam” ឲ្យបានឆាប់បំផុត ដើម្បីបម្រើការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ