វៀតណាម​ដាស់តឿនដល់ភាគីនានានៅ​យេ​ម៉ែន​តភ្ជាប់​ការសន្ទនា​នយោបាយ​គ្រប់ជ្រុងជ្រោយឡើងវិញ និងអំពានាវដល់ភាគីនៅស៊ូដង់ អត់ធ្មត់ និង​ជៀស​វាងសកម្មភាពហឹង្សា

(VOVWORLD) - វៀតណាមបានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាបញ្ឈប់រាល់សកម្មភាពយោធា តភ្ជាប់កិច្ចសន្ទនាឡើងវិញ និងសហការជាមួយបេសកជនពិសេស ដើម្បីធ្វើការពិភាក្សាអំពីដំណោះស្រាយនយោបាយដ៏ ទូលំទូលាយសម្រាប់យេម៉ែន។
វៀតណាម​ដាស់តឿនដល់ភាគីនានានៅ​យេ​ម៉ែន​តភ្ជាប់​ការសន្ទនា​នយោបាយ​គ្រប់ជ្រុងជ្រោយឡើងវិញ និងអំពានាវដល់ភាគីនៅស៊ូដង់ អត់ធ្មត់ និង​ជៀស​វាងសកម្មភាពហឹង្សា - ảnh 1ផ្ទះដែលរងការខូចខាតបន្ទាប់ពីការវាយប្រហារដោយគ្រាប់បែក (រូបថត៖ THX/VNA)

នាថ្ងៃទី ១១ ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចពិភាក្សាស្ដីពីស្ថានភាពនៅយេម៉ែន ដោយមានការចូលរួមពីសំណាក់បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកយេម៉ែន លោក Hans Grundberg និងជំនួយការស្តីទីអគ្គលេខាធិការ អង្គការសហប្រជាជាតិទទួលបន្ទុកសម្របសម្រួលសកម្មភាពមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក Ramesh Rajasingham ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីស្ថានការណ៍យោធានៅយេម៉ែន ជាពិសេសគឺនៅ Marib នឹងបំផ្លិចបំផ្លាញរាល់កិច្ចខិតខំប្រឹងប្រែងស្ថាបនាសន្តិភាពនៅប្រទេសនេះ ដោយបង្ក ទុក្ខវេទនាជាច្រើនដល់ប្រជាជនយេម៉ែន ក៏ដូចជាគម្រាមកំហែងដល់ស្ថិរភាពក្នុងតំបន់ផងដែរ។ វៀតណាមបានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាបញ្ឈប់រាល់សកម្មភាពយោធា តភ្ជាប់កិច្ចសន្ទនាឡើងវិញ និងសហការជាមួយបេសកជនពិសេស ដើម្បីធ្វើការពិភាក្សាអំពីដំណោះស្រាយនយោបាយដ៏ ទូលំទូលាយសម្រាប់យេម៉ែន។

នាថ្ងៃដដែល ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានបើកកិច្ចពិភាក្សាបិទទ្វារស្ដីពីការវិវឌ្ឍនាពេលថ្មីៗនេះនៅស៊ូដង់ ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអំពាវនាវឱ្យភាគីពាក់ព័ន្ធអត់ធ្មត់ ជៀសវៀងការបង្កអំពើហឹង្សា ឬបង្កើនភាពតានតឹង ការពារជនស៊ីវិល ការពារសន្តិសុខ និងសុវត្ថិភាពជូនបុគ្គលិកអង្គការសហប្រជាជាតិ និងជនបរទេស។ ទន្ទឹមនឹងនេះ ភាគីពាក់ព័ន្ធនានាចាំបាច់ត្រូវធ្វើការសន្ទនា ដើម្បីសម្រេចឲ្យបានដំណោះស្រាយសន្តិភាព ឲ្យសមស្របនឹងបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញឆ្នាំ ២០១៩ និងកិច្ចព្រមព្រៀងសន្តិភាព Juba ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ