វៀតណាមដាស់តឿនឲ្យប្រទេសនានាសន្យាការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ

(VOVWORLD) - នាថ្ងៃទី២៥ខែឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បាន បើកកិច្ចពិភាក្សាចំហរតាមប្រព័ន្ធវីដេអូក្រោមប្រធានបទ ការពារជនស៊ីវិលក្នុង ជម្លោះប្រដាប់អាវុធ។

វៀតណាមដាស់តឿនឲ្យប្រទេសនានាសន្យាការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ - ảnh 1តំណាងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV)
ចូលរួមកិច្ចប្រជុំនេះដែរ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថាន បេសកកម្មវៀតណាមប្រចាំអ.ស.ប បានសម្ដែងនូវការព្រួយបារម្ភចំពោះការដែលជន ស៊ីវិលត្រូវស្លាប់និងរងរបួសដោយសារជម្លោះប្រដាប់អាវុធ ក្នុងនោះមានអ្នកស្លាប់រាប់ រយនាក់ក្នុងជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីននាពេលថ្មីៗនេះផងដែរ។ លោកឯក អគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ភាគីពាក់ព័ន្ធក្នុងជម្លោះ ត្រូវគោរពយ៉ាងពេញលេញនូវ ច្បាប់មនុស្សធម៌អន្តរជាតិ ធានាឲ្យការផ្ដល់ជំនួយមនុស្សធម៌មិនររងការរំខាន ព្រមទាំង សង្កត់ធ្ងន់ថា ដំណោះស្រាយដោយមានប្រសិទ្ធភាពនិងយូរអង្វែងបំផុតនោះ គឺរាំង ស្កាត់និងបញ្ឈប់ជម្លោះ រក្សាសន្តិភាពជានិរន្តរ បង្កើនរបររកស៊ីចិញ្ចឹមជីវិត ភាពស៊ាំនឹងបញ្ហា ប្រឈមនានាដូចជាការប្រែប្រួលអាកាសធាតុ និងជម្ងឺរាតត្បាតសម្រាប់ប្រជាជន។ លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអ.ស.បថែ រក្សាសាមគ្គីភាពនិងឯកភាព ដើម្បីផ្ញើរសារដ៏ខ្លាំងក្លាស្ដីពីការប្ដេជ្ញាចិត្តជំរុញការគោរព ច្បាប់មនុស្សធម៌អន្តរជាតិនិងការការពារជនស៊ីវិល ហើយប្រែក្លាយការប្ដេជ្ញាចិត្តទាំង នោះទៅជាការពិតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ