វៀតណាមដោះស្រាយការតភ្ជាប់ ដើម្បីជំរុញកំណើនប្រកបដោយចីរភាព

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែមករា នៅទីក្រុងហាណូយ ក្រសួងផែនការ និងវិនិយោគវៀតណាមបានរួមសហការជាមួយធនាគារពិភពលោក (WB) ប្រកាសរបាយការណ៍អភិវឌ្ឍន៍វៀតណាម (VDR) ២០១៩៖ វៀតណាម តភ្ជាប់ដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម។
វៀតណាមដោះស្រាយការតភ្ជាប់ ដើម្បីជំរុញកំណើនប្រកបដោយចីរភាព - ảnh 1 ទិដ្ឋភាពនៃពិធីប្រកាសរបាយការណ៍អភិវឌ្ឍន៍វៀតណាម (VDR) ២០១៩៖ វៀតណាម តភ្ជាប់ដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម (រូបថត៖ VOV)

របាយការណ៍នេះបានបង្ហាញទូទៅអំពីការតភ្ជាប់ផ្លូវគមនាគមន៍របស់វៀតណាម សំដៅ ជួយ សម្រួល ដល់គោលដៅអភិវឌ្ឍន៍ជាតិសំខាន់ៗទាំងបីគឺ៖ សមាហរណកម្ម កំណើនប្រកបដោយបរិយាប័ន និងសមត្ថភាពទប់ទល់។

របាយការណ៍ VDR បានវាយតម្លៃថាវៀតណាមគឺជាខឿនសេដ្ឋកិច្ចមួយ ក្នុងចំណោម ខឿនសេដ្ឋកិច្ចបើកចំហបំផុតនៅលើពិភពលោក ដោយមានអត្រាពាណិជ្ជកម្មលើ GDP គឺ ១៩០%។ តាមរយៈការលុបបំបាត់របាំងពន្ធគយ ក្រៅពន្ធ និងអនុវត្តន៍ការសន្យាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួនក្នុងតំបន់នោះ វៀតណាមទទួលបានសមិទ្ធិផលគួរឲ្យកត់សម្គាល់ក្នុងពាណិជ្ជកម្មសេរី។

តំណាងស្ថាប័នអនុវត្តន៍របាយការណ៍អភិវឌ្ឍន៍វៀតណាម ២០១៩នាយកធនាគារពិភពលោក Ousmane Dione បានវាយតម្លៃថា៖ “សំដៅតភ្ជាប់វៀតណាម ដើម្បីអភិវឌ្ឍន៍ប្រកបដោយវិបុលភាពនោះ វៀតណាម ចាំបាច់ត្រូវដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនដូចជា៖ ទីមួយគឺ ធ្វើអាជីវកម្មលើរចនាសម្ព័ន្ធផ្លូវគមនាគមន៍ កែលម្អការរួមសហការរវាងខេត្ត ក្រុង ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធ។ ទីពីរគឺសុក្រឹតការរៀបចំផែនការមេស្ដីពីផ្លូវគមនាគមន៍ សំដៅបង្កើនការតភ្ជាប់ និងធ្វើសមាហរណកម្ម ខ្សែសង្វាក់តម្លៃក្នុងស្រុក និងអន្តរជាតិ។ ទីបីគឺកែលម្អសមត្ថភាពទាក់ទងផ្ទាល់ទីផ្សារសម្រាប់តំបន់ដែលមានការអភិវឌ្ឍខ្សោយ តាមរយៈការតភ្ជាប់ជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ