វៀតណាមដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធីដោយផ្អែកទោលើច្បាប់អន្តរជាតិ
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang |
(VOV)_នាថ្ងៃទី៩មេសា ឆ្លើយសំនួររបស់អ្នកយកព័ត៌មានស្ដីអំពីប្រតិកម្មរបស់
វៀតណាមចំពោះព័ត៌មានថា៖ប្រធានាធិបតីហ្វីលីពីន លោក Duterte បានបញ្ជាអោយ
កងទ័ពទន្ទ្រានកាន់កាប់តំបន់គ្មានភាគីណាកាន់កាប់នៅសមុទ្រខាងកើត ក៏ដូចជា
ប្រកាសថានឹងទៅទស្សនាកោះ Thi Tu ក្នុងប្រជុំកោះ Truong Sa របស់វៀតណាម នា
ពេលខាងមុខនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu
Hang បានលើកច្បាស់ថា៖ វៀតណាមយកចិត្តទុកដាក់ និងកំពុងតាមដាន បញ្ជាក់
ព័ត៌មាននេះ។ វៀតណាមមានគ្រប់ភ័ស្តុតាងប្រវត្តិសាស្ត្រ និងមូលដ្ឋានគតិយុត្តិ អះ
អាងអធិបតេយ្យភាពរបស់ខ្លួន ចំពោះប្រជុំកោះ Hoang Sa និង Truong Sa អំពើ
ទាំងឡាយរបស់ប្រទេសផ្សេងៗ នៅប្រជុំកោះទាំងពីរនេះដែលគ្មានការអនុញ្ញាត្តិពី
វៀតណាមគឺខុសច្បាប់និងជាមោឃៈ។ លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់
ថា៖ គោលការណ៍មុនក៏ដូចជាក្រោយរបស់វៀតណាម ចំពោះបញ្ហាសមុទ្រខាងកើត
គឺដោះស្រាយជំលោះទាំងឡាយដោយសន្តិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ៕