វៀតណាមណែនាំឲ្យពលរដ្ឋរបស់ខ្លួននៅអ៊ុយក្រែនជៀសវាងទៅកាន់តំបន់ជម្លោះ

(VOVWORLD) - នៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគ្រស្មាញក្នុងប្រទេសអ៊ុយក្រែន  ពលរដ្ឋវៀតណាមជៀសវាងការចូលទៅតំបន់ជម្លោះប្រសិនបើមិនចាំបាច់ជាដាច់ ខាត។
វៀតណាមណែនាំឲ្យពលរដ្ឋរបស់ខ្លួននៅអ៊ុយក្រែនជៀសវាងទៅកាន់តំបន់ជម្លោះ - ảnh 1យានជំនិះចាកចេញពីរដ្ឋធានី Kiev របស់អ៊ុយក្រែន ខណៈដែលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការនៅក្នុងតំបន់ Donbass  (ប្រភព៖ Getty)

នៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគ្រស្មាញក្នុងប្រទេសអ៊ុយក្រែន នាយកដ្ឋានកុងស៊ុល - ក្រសួងការបរទេសបានផ្តល់អនុសាសន៍ថា ពលរដ្ឋវៀតណាមជៀសវាងការចូលទៅតំបន់ជម្លោះ ប្រសិនបើមិនចាំ បាច់ជាដាច់ខាត; តាមដាននិងអនុវត្តន៍តាមការព្រមាន និងការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែន ដើម្បីធានាសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិ។

ដើម្បីទទួលបានជំនួយក្នុងករណីមានតម្រូវការចាំបាច់ ប្រជាពលរដ្ឋអាចទាក់ទងទៅខ្សែទូរស័ព្ទទាន់ហេតុការណ៍ការពារពលរដ្ឋ៖ ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែន៖ +៣៨០ ៦៣ ៨៦៣ ៨៩៩៩; ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី៖ +៧៩៩ ១៦៨២ ១៦១៧; មជ្ឈមណ្ឌលទំនាក់ទំនងការពារប្រជាពលរដ្ឋនៃនាយកដ្ឋានកុងស៊ុល-ក្រសួងការបរទេស៖ +៨៤ ៩៨១ ៨៤៨៤៨៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ