វៀតណាមតែងតែគាំទ្រការអភិវឌ្ឍទំនាក់ទំនងជាមួយដៃគូរនានារបស់អាស៊ាន រួមទាំងសហរដ្ឋអាមេរិក

(VOVWORLD) - កិច្ចប្រជុំកំពូលពិសេសសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-សហរដ្ឋ អាមេរិក នឹងប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១២ ដល់ ទី១៣ ឧសភា ដោយមានការអញ្ជើញចូលរួមពីនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ 

វៀតណាមតែងតែគាំទ្រការអភិវឌ្ឍទំនាក់ទំនងជាមួយដៃគូរនានារបស់អាស៊ាន រួមទាំងសហរដ្ឋអាមេរិក - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក Nguyen Quốc Dung។ (រូបថត៖ VOV)
ឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក Nguyen Quốc Dung បានឲ្យដឹងថា៖ កិច្ចប្រជុំនេះបង្ហាញពីការគោរពរបស់អាមេរិកចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាការគោរពតួនាទីរបស់អាស៊ានក្នុងយុទ្ធសាស្ត្ររបស់អាមេរិកសម្រាប់តំបន់ផងដែរ។ កិច្ចប្រជុំលើកនេះនឹងជាឱកាសសម្រាប់មេដឹកនាំជួបពិភាក្សា គ្នាអំពីទិសដៅ អភិវឌ្ឍនាពេលខាងមុខ ព្រមទាំងជាឱកាសសម្រាប់មេដឹកនាំអាស៊ានបញ្ចេញមតិ យោបល់របស់ខ្លួនក៏ដូចជាសំណើពីទិដ្ឋភាពអាស៊ានចំពោះសហរដ្ឋអាមេរិក។ លោក ឯកអគ្គរដ្ឋទូត Nguyen Quoc Dung ឲ្យដឹងថែមទៀតថា៖
“សហរដ្ឋអាមេរិក គឺជាដៃគូមួយក្នុងចំណោមដៃគូសន្ទនាដ៏សំខាន់បំផុតរបស់ អាស៊ាន។ មិនត្រឹមតែវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែប្រទេសអាស៊ានផ្សេងទៀត តែងតែ គោរព យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនងជាមួយប្រទេសធំៗ ជា ពិសេសសហរដ្ឋអាមេរិក។ វៀតណាមគាំទ្រ ហើយបានរួមវិភាគទានយ៉ាងសកម្ម និង ម្ចាស់ការជាច្រើន ដើម្បីបង្កើនការយល់ដឹង ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហ ប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងអាស៊ាន និងសហរដ្ឋអាមេរិក  ជំរុញការអភិវឌ្ឍទំនាក់ទំនងអាស៊ាន-អាមេរិក ដើម្បីផលប្រយោជន៍របស់ភាគីទាំង ពីរ។ វៀតណាមគាំទ្រការចូលរួមប្រកបដោយការស្ថាបនា និងការទទួលខុសត្រូវរបស់ អាមេរិកក្នុងតំបន់ រួមចំណែកយ៉ាងសកម្មក្នុងការកសាងអាស៊ានប្រកបដោយសាមគ្គី ភាព និងរឹងមាំ រក្សាបរិយាកាសស្ថិរភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ វៀតណាមក៏គាំទ្រការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងយន្តការដឹកនាំដោយអាស៊ាន ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសមេគង្គតាមរយៈយន្តការភាពជាដៃគូអាមេរិក-មេគង្គផងដែរ”។
លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung ក៏បានឲ្យដឹងថា ក្រៅពីចូលរួមសកម្ម ភាពក្នុងក្របខណ្ឌនៃកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងមានសកម្ម ភាពទ្វេភាគីជាច្រើន ដោយជួបជាមួយមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល រដ្ឋសភា មិត្តភក្តិ អ្នកប្រាជ្ញ និងសហគ្រាសអាមេរិកឈានមុខគេ ក៏ដូចជាជួបសំណេះសំណាលជាមួយ បងប្អូនជនរួមជាតិវៀតណាមនៅសហរដ្ឋអាមេរិក។ ជាពិសេស លោកនាយករដ្ឋមន្ត្រីនឹង ថ្លែងសុន្ទរកថាគោលនយោបាយដ៏សំខាន់នៅឯមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ យុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ