វៀតណាមតែងតែគោរពចំពោះការគាំទ្រឧបត្ថម្ភរបស់ព្រះមហាក្សត្រិយ៍ Elizabeth II សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

(VOVWORLD) - ក្នុងរជ្ជកាល ៧០ ឆ្នាំរបស់ព្រះអង្គម្ចាស់ក្សត្រីបានដឹកនាំចក្រភពអង់គ្លេសឱ្យរីកចម្រើនរួមចំណែកក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងជុំវិញពិភពលោក។ 
វៀតណាមតែងតែគោរពចំពោះការគាំទ្រឧបត្ថម្ភរបស់ព្រះមហាក្សត្រិយ៍ Elizabeth II  សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang

នាថ្ងៃទី ១០ ខែកញ្ញា នៅទីក្រុងហាណូយ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការសោយទីវង្គតរបស់ព្រះមហាក្សត្រិយ៍ Elizabeth II   អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាមលោកស្រី Le Thi Thu Hang បានមានប្រសាសន៍ ថា៖ “យើងខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនាដ៏ក្រៀមក្រំជាទីបំផុត និងចូលរួមមរណទុក្ខជាមួយព្រះញាតិវង្សានុវង្ស រដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង លើការសោយទិវង្គតរបស់ព្រះមហាក្សត្រិយ៍ Elizabeth II។

ក្នុងរជ្ជកាល ៧០ ឆ្នាំរបស់ព្រះអង្គម្ចាស់ក្សត្រីបានដឹកនាំចក្រភពអង់គ្លេសឱ្យរីក ចម្រើនរួមចំណែកក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងជុំវិញពិភពលោក។ ក្នុងនាមជាដៃគូយុទ្ធសាស្ត្ររបស់ចក្ រភពអង់គ្លេស វៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនារបស់ព្រះមហា ក្សត្រិយ៍ និងការគាំទ្រយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងវៀតណាម-អង់គ្លេសឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ