វៀតណាមតែងតែចាត់ទុកជប៉ុនជាដៃគូដ៏សំខាន់បំផុត និងយូរអង្វែង
Bui Hung - Ngoc Huan/ VOV ជប៉ុន -  
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសជប៉ុន និងចូលរួមសន្និសីទអនាគតអាស៊ីលើកទី ២៩ នាថ្ងៃទី ២៣ ឧសភា នៅទីក្រុងតូក្យូ ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai មានជំនួបខ្លីជាមួយនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio។
ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai (ស្តាំ) ជួបសន្ទនានាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio។ រូបថត៖ VOV-Tokyo |
|
នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាដៃគូសំខាន់ និងយូរអង្វែង; សង្ឃឹមថា ភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងរួមគ្នាជំរុញការអនុវត្តជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាពនៃក្របខណ្ឌដែលទើបបង្កើតថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀង និងការយល់ដឹងទូទៅរវាងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Kishida Fumio។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Kishida Fumio បានវាយតម្លៃខ្ពស់ចំពោះការចូលរួម ចំណែករបស់វៀតណាមចំពោះសន្និសីទអនាគតអាស៊ី; អះអាងថា នឹងបន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - ជប៉ុន ឱ្យអភិវឌ្ឍកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យនាពេលខាងមុខ។
ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai (ស្តាំ) ជួបសន្ទនាប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) Tanaka Akihiko ។ រូបថត៖ VOV-Tokyo |
មុននោះ នាថ្ងៃដដែល (២៣ ឧសភា) ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) Tanaka Akihiko ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានវាយតម្លៃខ្ពស់ចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់ជប៉ុន ក៏ដូចជាការរួមចំណែកសំខាន់របស់ JICA ក្នុងការអនុវត្តគម្រោង ODA នៅវៀតណាម រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរវាងប្រទេសទាំងពីរ។
ចំណែកលោក Tanaka Akihiko បានអះអាងថា JICA មានបំណងចង់បន្តកិច្ចសហប្រតិបត្តិការ ODA ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ដោយឈរលើតម្រូវការរបស់វៀតណាម និងស្របតាមបទប្បញ្ញត្តិច្បាប់របស់វៀតណាម ព្រមទាំងបានអះអាងថា នឹងបន្តអនុវត្តគម្រោងសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាលើវិស័យថ្មីៗដូចជា ឌីជីថល ការផ្លាស់ប្តូរពណ៌បៃតង បន្ទះឈីប និងនវានុវត្តន៍៕
Bui Hung - Ngoc Huan/ VOV ជប៉ុន