វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូដ៏សំខាន់ជួរមុខ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅ វៀតណាម នាថ្ងៃទី ១៥ ខែមេសា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។ 
វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូដ៏សំខាន់ជួរមុខ - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken (រូបថត៖ baochinhphu.vn)

ក្នុងជំនួបនេះ រដ្ឋមន្ត្រី ការបរទេស លោក Bui Thanh Son បានអះអាងថា វៀតណាមតែងតែចាត់ទុកអាមេរិកជាដៃគូសំខាន់មួយក្នុងចំណោមដៃគូសំខាន់របស់ខ្លួន ហើយមានបំណងចង់បន្តអភិវឌ្ឍន៍ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាមេរិក ដោយ ឈរលើមូលដ្ឋានផលប្រយោជន៍ទៅវិញទៅមក គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងគោលនយោបាយទៅវិញទៅមក។

រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានអះអាងថា អាមេរិកតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម; ហើយឯកភាពជាមួយលោករដ្ឋមន្ត្រី Bui Thanh Son ថា ភាគីទាំងពីរត្រូវបន្តកិច្ចសហប្រតិបត្តិការ និងជំរុញទំនាក់ទំនងទ្វេភាគីលើគោលការណ៍ដែលបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរស្រុះចិត្តគំនិត។ ដោយវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងស្វាហាប់ តួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ រដ្ឋមន្ត្រីការបរទេសលោក Blinken បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកលើការគោរពគោលនយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់វៀតណាម គាំទ្រយ៉ាងខ្លាំងក្លាចំពោះប្រទេសវៀតណាមមួយ “ខ្លាំងមាំមួន ឯករាជ្យ ខ្លួនទីពឹងខ្លួន សម្បូររុងរឿង”។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ