វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូដ៏សំខាន់ជួរមុខ

(VOVWORLD) - នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នាថ្ងៃទី ១ សីហា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងពេលដែលលោកបានទទួលគណៈប្រតិភូមន្ត្រី និងធុរកិច្ចមកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដឹកនាំដោយអភិបាលក្រុង Oakland លោកស្រី Sheng Thao បានមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូដ៏សំខាន់ជួរមុខ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូមន្ត្រី និងធុរកិច្ចមកពីរដ្ឋ California សហរដ្ឋអាមេរិក (រូបថត៖ VGP/Nhat Bac)

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សក្តានុពល និងលំហសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម-ការវិនិយោគ កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល សេដ្ឋកិច្ចវិលជុំ បច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ចឌីជីថល   នវានុវត្តន៍ ការអប់រំ ការបណ្តុះបណ្តាល និងសហគ្រិនភាព... នៅតែមានទំហំធំធេងណាស់។ ដូច្នេះ ភាគីទាំងពីរត្រូវរក្សា និងជំរុញសន្ទុះកិច្ចសហប្រតិបត្តិការជាវិជ្ជមាននាពេលអនាគត។ ដោយវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋកាលីហ្វ័រញ៉ា ទីក្រុង Oakland និងវៀតណាម ជាពិសេសលើវិស័យពាណិជ្ជកម្ម និងកំពង់ផែសមុទ្រ ហើយលោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាល វៀតណាមជានិច្ចកាល តែងតែលើកទឹកចិត្តកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ។

នាពេលខាងមុខ នាយករដ្ឋមន្ត្រីបានស្នើថា ភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កំពង់ផែសមុទ្រ ភស្តុភារ អប់រំ និងបណ្តុះបណ្តាល; ភាគីអាមេរិកបានបង្កើតលក្ខខណ្ឌអំណោយផលក្នុងការពង្រីកទីផ្សារនាំចេញសម្រាប់ទំនិញសក្កានុពលរបស់វៀតណាម ដូចជាផលិតផលកសិកម្ម អាហារសមុទ្រ គ្រឿងសង្ហារិម គ្រឿងអេឡិចត្រូនិក វាយនភណ្ឌ ស្បែកជាដើម ហើយលោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យធុរកិច្ចអាមេរិកបង្កើនការវិនិយោគនៅវៀតណាម ជាពិសេសក្នុងវិស័យថ្មីៗ ដូចជា ការផ្លាស់ប្តូរឌីជីថល ការច្នៃប្រឌិត បច្ចេកវិទ្យាខ្ពស់ កំណើនបៃតង ការផ្លាស់ប្តូរថាមពល សេដ្ឋកិច្ចវិលជុំ និងការឆ្លើយតបទៅនឹងបញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុ...។

ចំណែកលោកស្រី Sheng Thao អភិបាលក្រុង Oakland បានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាម។ អះអាងថា នឹងជំរុញកិច្ចសហប្រតិបត្តិការ និងវិនិយោគ ដើម្បីរួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងវៀតណាម-អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ